ព័ត៌មានអន្តរជាតិ

ហុងកុង នឹងបិទសាលារៀន រហូតដល់ថ្ងៃទី១៧កុម្ភៈ ដោយសារវីរុស រលាកសួត កំពុងរាលដាលនៅចិន

បរទេស៖ នាយកប្រតិបត្តិហុងកុងលោកស្រី Carrie Lam បានប្រកាសថា សាលារៀននៅលើទឹកដីនេះនឹងត្រូវបិទរហូតដល់ថ្ងៃទី ១៧ ខែកុម្ភៈដើម្បីជាការបង្ការប្រឆាំងនឹងជំងឺឆ្លងគឺវីរុស កូរ៉ូណាវីរុសដោយសារចំនួនអ្នកស្លាប់ នៅក្នុងប្រទេសចិនដីគោកបានកើនឡើងដល់ ៤២ នាក់ ហើយជំងឺនេះបានបន្តរាលដាលពាសពេញ ទ្វីបអាស៊ី និងពិភពលោក។

យោងតាមសារព័ត៌មាន The Washington Post ចេញផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលដែលប្រទេសចិនបានចាប់ផ្តើមការប្រារព្ធពិធីចូលឆ្នាំថ្មី ប្រពៃណីរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ជាពេលវេលាដែលប្រជាជនធ្វើដំណើរទៅផ្ទះដើម្បីចំណាយពេលវេលាជាមួយក្រុមគ្រួសារ របស់ពួកគេ ប្រទេសចិនបានដាក់មនុស្សជាង ៤៨ លាននាក់នដោយមានការហាមឃាត់ការធ្វើដំណើរគ្របដណ្តប់លើទីក្រុងចំនួន ១៥ នៅភាគកណ្តាលនៃខេត្តហ៊ូប៉ី៕

ប្រែសម្រួលៈណៃតុលា

To Top