សេអ៊ូល៖ កូរ៉េខាងជើង បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានតែងតាំងជាផ្លូវការនូវមន្រ្តីមួយរូប ដេីម្បីដោះស្រាយបញ្ហាអន្តរកូរ៉េ ដែលនឹងក្លាយជាអ្នកការទូតកំពូលថ្មីរបស់ខ្លួន នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថាក្រសួងការបរទេសបានរៀបចំពិធីជប់លៀងសម្រាប់ឯកអគ្គរដ្ឋទូត ដែលមានមូលដ្ឋាននៅទីក្រុងព្យុងយ៉ាង មុនថ្ងៃបុណ្យចូលឆ្នាំថ្មី និងបានសំដៅទៅលើលោក Ri Son-gwon ដែលស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ដែលកំពុងកាន់ដៃគ្នានៅក្នុងពិធីជួបជុំនោះក្នុងនាមជារដ្ឋមន្រ្តីក្រសួងការបរទេស។
នេះជាលើកទីមួយហើយ ដែលសារព័ត៌មានកូរ៉េខាងជើង បានបញ្ជាក់ពីការតែងតាំងលោក ហេីយការរំពឹងទុកបានលេចចេញនាពេលថ្មីៗនេះថាលោករី ដែលជាអតីតប្រធានគណៈកម្មាធិការ ដើម្បីបង្រួបបង្រួមសន្តិភាពកូរ៉េ អាចនឹងជំនួសលោករី យ៉ុងហូ ដែលដឹកនាំការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក៕
ដោយ ឈូក បូរ៉ា