ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអង់គ្លេស ចុះហត្ថលេខា កិច្ចព្រមព្រៀង Brexit

បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅថ្ងៃសុក្រសប្ដាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដកអង់គ្លេសចេញពីសហភាពអឺរ៉ុប ហើយនេះជាដំណើរដាក់អង់គ្លេស ឲ្យស្ថិតនៅលើផ្លូវឆ្ពោះទៅរកការធ្វើ Brexit ពេញលេញ នៅចុងខែនេះ។ 

លោក Boris Johnson បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្នុងពេលបច្ចុប្បន្ននេះ យើងអាចនឹងបោះជំហានឆ្ពោះទៅក្លាយជាប្រទេសមួយ ដែលមានរដ្ឋាភិបាលផ្តោតលើការផ្តល់សេវាកម្មសាធារណៈកាន់តែប្រសើរ មានឱកាសកាន់តែច្រើន និងបញ្ចេញនូវសក្ដានុពលគ្រប់ផ្នែកទាំងអស់ របស់ចក្រភពអង់គ្លេសដ៏ត្រចះត្រចង់របស់យើង ស្របពេលជាមួយនឹងការកសាងចំណងមិត្តភាព ដ៏រឹងមាំថ្មី ជាមួយសហភាពអឺរ៉ុប ឲ្យជាមិត្តនិងមានសមភាពអធិបតេយ្យភាព”។ 

គួរបញ្ជាក់ថា ការចុះហត្ថលេខានេះ គឺត្រូវបានធ្វើឡើង ក្រោយជិត៣ឆ្នាំបន្ទាប់ពីការចរចាគ្នាក្នុងរដ្ឋសភា និងសហភាពអឺរ៉ុប ដើម្បីកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងដកខ្លួននោះ ហើយការគ្មានសមត្ថភាពស្វែងការរួមមតិគ្នាជាឯកច្ឆ័ន្ទ នៅក្នុងចំណោមសមាជិករដ្ឋសភា បានបណ្ដាលឲ្យលោកស្រីអតីតនាយករដ្ឋមន្ត្រី Theresa May  លាឈប់ពីតំណែង និងការបោះឆ្នោតមុនកាលកំណត់ កាលពីខែធ្នូ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top