ថ្ងៃទី១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់នៅទីក្រុង Samarkand ប្រទេសអូបេគីស្ថាន លោក Xi Jinping ប្រធានរដ្ឋចិននិង លោក Shavkat Mirziyoyev ប្រធានាធិបតីអូបេគីស្ថានបានជួបពិភាក្សាគ្នា ។ ប្រមុខរដ្ឋប្រទេសទាំងពីរ បានប្រកាសថានឹងពង្រីកកិច្ច សហប្រតិបត្តិការផ្តល់ ប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីអនុវត្តសហគមន៍រួមវាសនា ។
លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងប្រទេសអាស៊ីកណ្តាល ជាសហគមន៍រួមវាសនា ដែលរួមសុខរួមទុក្ខគ្នា ។ ចិនមានឆន្ទៈរួម ជាមួយប្រទេសក្នុងតំបន់ ដើម្បីពង្រឹងយន្តការជំនួប “ចិន+ប្រទេសទាំង៥នៃអាស៊ីកណ្តាល” ។ ចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអូបេគីស្ថាន ប្រឆាំងយ៉ាងម៉ឺងម៉ាត់នូវការ ដែលកម្លាំងខាងក្រៅចូលជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង គាំពារផលប្រយោជន៍សន្តិសុខ ក្នុងតំបន់ជាដាច់ខាត ។ ចិនមានឆន្ទៈរួមជាមួយ អូបេគីស្ថាន ក្នុងការអនុវត្តគំនិតផ្តួចផ្តើម អភិវឌ្ឍជាសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដើម្បីគាំពារថែរក្សាផល ប្រយោជន៍រួមរបស់ប្រទេស កំពុងអភិវឌ្ឍន៍ ។
លោក Shavkat Mirziyoyev បានជូនពរទុកជាមុនឱ្យសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ទទួលបានជោគជ័យគាប់ប្រសើរ! អូបេគីស្ថានគាំទ្រ យ៉ាងម៉ឺងម៉ាត់មិនងាករ៉េ នូវគោលការណ៍ចិន តែមួយ គាំទ្រគោលជំហររបស់ប្រទេសចិន ក្នុងបញ្ហាផលប្រយោជន៍ស្នូល ។ អូបេគីស្ថាននឹងបន្តចូល រួមយ៉ាងសកម្មទៅ ក្នុងការកសាង “ខ្សែក្រវាត់និងផ្លូវ ” ខិតខំយ៉ាងពេញទំហឹង ដើម្បីគាំទ្រគំនិតផ្តួចផ្តើម អភិវឌ្ឍជាសកលនិងគំនិត ផ្តួចផ្តើមសន្តិសុខសកល ដែលចិនបានលើកឡើង ។
សូមបញ្ជាក់ថា នាថ្ងៃដដែល នៅមជ្ឈមណ្ឌលសន្និសីទ អន្តរជាតិទីក្រុង Samarkand
លោក Xi Jinping បានទទួលគ្រឿង ឥស្សរិយយស “មិត្តភាពកំពូល” ដែលបំពាក់ជូន ដោយលោក Shavkat Mirziyoyev។ គ្រឿងឥស្សរិយយស “មិត្តភាពកំពូល”ជាកិត្តិយសកំពូល ចំពោះអន្តរជាតិ របស់ប្រទេសអូបេគីស្ថាន ។ ហើយនេះជាការប្រគល់គ្រឿងឥស្សរិយយស “មិត្តភាពកំពូល” លើកទីមួយជូនឥស្សរជន បរទេសតាំងពីបានបង្កើតឡើង៕