បច្ចេកវិទ្យា

សន្និសីទ ស្តីពីការផ្ទេរ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ចិន អាស៊ាន លើកទី១០ បានចេញផ្សាយ បណ្តុំការងារសំខាន់ៗ របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសចិន

នៅថ្ងៃទី ១៥ ខែកញ្ញា សន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ចិនអាស៊ានលើកទី១០ (ខាងក្រោមនេះ ហៅកាត់ថា សន្និសីទនវានុវត្តន៍ចិនអាស៊ាន) បានបើកធ្វើនៅទីក្រុងណាននីង ភូមិភាគស្វយ័ត ក្វាងស៊ីប្រទេសចិន។

ទីតាំងកម្មវិធី ថតដោយ Lei Qijun សន្និសីទនវានុវត្តន៍ ចិនអាស៊ាននាឆ្នាំនេះ បានបើកដំណើរការ និងចេញផ្សាយបណ្តុំការងារសំខាន់ៗ របស់ក្រសួង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសចិន ។ ការងារទាំងនោះរួមដូចជា ការដាក់ចេញនូវផែនការ លើកកម្ពស់នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន អាស៊ាន ទៅកាន់ពិភពលោក ជាលើកដំបូង ដែលនេះជាវិធានការសំខាន់មួយ ក្នុងការបង្កើនកម្រិតកិច្ច សហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនអាស៊ាន គ្រប់ជ្រុងជ្រោយ បានចាប់ផ្តើមប្រតិបត្តិការពិសេស ផ្ទេរបច្ចេកវិទ្យាចិនអាស៊ាន ដែលប្រតិបត្តិការនេះ បានជ្រើសរើស ឧស្សាហកម្មសំខាន់ៗចំនួន ១០០០ ក្នុងក្របខណ្ឌទូទាំងប្រទេសចិន ដែលគ្របដណ្តប់លើការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃបណ្តាប្រទេសអាស៊ាន ។
បច្ចេកវិទ្យាជឿនលឿន និងអាចអនុវត្តបានក្នុងវិស័យចីរភាព ដែលសមស្រប សម្រាប់ការផ្សព្វផ្សាយ ដល់ប្រទេសអាស៊ាន ត្រូវបានប្រមូលប្រកាស ជាលើកដំបូង រៀបចំពិធី សម្ពោធបង្កើត សម្ព័ន្ធផ្ទេរបច្ចេកវិទ្យាចិនអាស៊ាន ។ សម្ព័ន្ធនេះជាយន្តការកិច្ច សហប្រតិបត្តិការ ក្នុងប្រទេសចិនដំបូងគេ សម្រាប់ការផ្ទេរបច្ចេកវិទ្យា ទៅកាន់អាស៊ាន។ ការរៀបចំដំណើរការការប្រកួតប្រជែងសហគ្រិនភាពចិនអាស៊ាន និងពិធីបើកសម្ពោធជំរុំសហគ្រិនភាព និងនវានុវត្តន៍ចិនអាស៊ាន ដែលការប្រកួតប្រជែងនេះ សហការរៀបចំជាលើកដំបូង ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន និងអាស៊ាន។

ពិធីបើកសម្ពោធ បង្កើត សម្ព័ន្ធផ្ទេរ បច្ចេកវិទ្យាចិនអាស៊ាន ថតដោយ Lei Qijun ប្រភពបានឱ្យដឹងថា ប្រធានបទនៃសន្និសីទ នវានុវត្តន៍ចិន អាស៊ាន នាឆ្នាំនេះគឺ “រួមគ្នាជាមួយកិច្ច សហប្រតិបត្តិការវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ដើម្បីរួមគ្នាកសាងប្រទេសជាតិដ៏រុងរឿង” ដោយផ្តោតលើវិស័យ “បច្ចេកវិទ្យាឌីជីថល និងសុខភាព” រៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជា ពិធីបើក និងវេទិកាសំខាន់ៗ នៃ សន្និសីទនវានុវត្តន៍ចិនអាស៊ាន វេទិកាអ្នកវិទ្យាសាស្ត្រ វ័យក្មេង១០+៣លើកទី៤ ពិព័រណ៍បច្ចេកវិទ្យា ទំនើប នៃព្រឹត្តិការណ៍ពិព័រណ៍ចិន អាស៊ានលើកទី១៩ សន្និសីទផ្សព្វផ្សាយ និងផ្គូផ្គងបច្ចេកវិទ្យាឌីជីថលចិន អាស៊ាន និងសន្និសីទជំរុញកិច្ចសហប្រតិបត្តិការ លើការផ្ទេរបច្ចេកវិទ្យា “ខ្សែក្រវាត់ និងផ្លូវ” ។ សន្និសីទវានុវត្តន៍ចិនអាស៊ាននេះ បានប្រមូលផ្តុំធនធានបញ្ញា ផ្លាស់ប្ដូរទស្សនវិស័យ និងរួមគ្នាគូររូបភាព នៃ នវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីរួមចំណែក ក្នុងការកសាងសហគមន៍ នវានុវត្តន៍ចិនអាស៊ាន ដ៏កាន់តែជិតស្និទ្ធ ៕

To Top