ព័ត៌មានអន្តរជាតិ

ណាតូ៖ សង្គ្រាមនៅអ៊ុយក្រែន នឹងមិនអាចបញ្ចប់ខាងមុខ ភ្លាមនោះឡើយ

បរទេស៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg បានធ្វើការអះអាងថា ជម្លោះរវាងរុស្សីនិងអ៊ុយក្រែន នឹងមិនអាចបញ្ចប់ទៅ ក្នុងរយៈពេលឆាប់ៗពេកនោះទេ ទោះបីជាមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងគៀវ
បានបើកការប្រយុទ្ធ យ៉ាងមានប្រសិទ្ធភាព ក្នុងការដណ្តើមទឹកដីមួយចំនួន ពីរុស្សីមកវិញក្តី។

ថ្លែងទៅកាន់ប៉ុស្តិវិទ្យុ របស់ BBC លោក Stoltenberg បានបន្តទៀតថា៖ វាពិតជារឿងដែលគួរឲ្យនឹកស្មាន មិនដល់និងមោទនភាពមែនទែន ចំពោះកងកម្លាំងអ៊ុយក្រែន ដែលអាចវាយដណ្តើម យកបានដែនអធិបតេយ្យ របស់ខ្លួនវិញ
ពីក្រោយបន្ទាត់ក្រហម របស់រុស្សី។

ទោះបីជាយ៉ាងណាក្តី លោកអគ្គលេខាធិកា បានលើកឡើង ដែរអំពីសារៈសំខាន់ ដែលយើងគួរតែយល់បានថា៖ នេះមិនមែនជាសញ្ញា បង្ហាញថាជម្លោះនឹង អាចបញ្ចប់ទៅបាននោះទេ ពួកយើងត្រូវតែត្រៀមខ្លួន ដើម្បីបន្តឃើញមានវត្តមាន ជម្លោះនេះ
រយៈពេលយូរអង្វែងថែមទៀត។

គួរឲ្យដឹងដែរថា ការលើកឡើងរបស់លោក ត្រូវបានធ្វើឡើងបន្ទាប់ពីរុស្សី បានប្រកាសដកខ្លួនចេញ ពីតំបន់ឈរជើងរបស់ខ្លួន នាពេលកន្លងមកនៅ ក្នុងតំបន់ភាគខាងជើង និងខាងកើតនៃប្រទេសអ៊ុយក្រែន បូករួម
ទាំងទីក្រុង Izium ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top