ព័ត៌មានអន្តរជាតិ

ប្រធានសភាអាមេរិក លោកស្រី Pelosi បំពេញទស្សនកិច្ច នៅអាមេនី ក្នុងពេលកំពុងមាន ជម្លោះព្រំដែន

បរទេស៖ លោកស្រីប្រធានសភារបស់សហរដ្ឋអាមេរិក Nancy Pelosi កាលពីថ្ងៃសៅរ៍បានធ្វើដំណើរ ទៅដល់ប្រទេសអាមេនីហើយសម្រាប់ការបំពេញទស្សនកិច្ច ក្នងពេលដែលជម្លោះរវាងយោធាអាមេនណី និងអាស៊ែបៃហ្សង់កំពុងបន្តកើតមាននៅតាមព្រំដែនអស់រយៈពេល ជាច្រើនថ្ងៃមកហើយ។

ការិយាល័យរបស់លោកស្រី Pelosi បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកស្រី លើកនេះធ្វើឡើងដើម្បីក្នុងគោលបំណងជួយជម្រុញ និងគាំទ្រឲ្យមានការបញ្ចប់ទៅនៃជម្លោះតាមព្រំដែនរវាងប្រទេសទាំងពីរ ដែលបានកើតឡើង២ដងមកហើយក្នុងរយៈពេល២ឆ្នាំ ចុងក្រោយនេះ។

លោកស្រីបានធ្វើដំណើរទៅដល់ទីក្រុង Yerevan កាលពីថ្ងៃសៅរ៍ពេលរសៀលភ្លាម លោកស្រីបានធ្វើដំណើរបន្តទៅជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីលោក Nikol Pashinyan ភ្លាមដោយលោកស្រី បានអមដំណើរដោយសមាជិកសភាមកពីបក្សប្រជាធិបតេយ្យជាច្រើនរូប ដែលមានដើមកំណើតជាជនជាតិអាមេនីដូចជា Frank Pallone, Anna Eshooនិង Jackie Speier ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top