ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង៖ ចិននិងរុស្សី មិនមានបំណង ក្នុងការគ្រប់គ្រងពិភពលោកឡើយ

បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃអាទិត្យម្សិលមិញបានធ្វើការលើកឡើងថាទាំងរដ្ឋាភិបាលទីក្រុងមូស្គូនិងរដ្ឋាភិបាលទីក្រុងប៉េកាំងគឺមិនដែលមានបំណង ក្នុងការស្វែងរកឱកាសដើម្បីក្លាយខ្លួនទៅជាអ្នកដឹកនាំពិភពលោកដូចទៅនឹង បណ្តាប្រទេសមួយចំនួននោះឡើយ។

លោកបន្តថា៖ក្នុងការអនុវត្តដែលធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនោះប៉ុន្តែរុស្សី និងចិនមិនមែនធ្វើបែបនេះក្នុងការទៅគ្រប់គ្រងពិភពលោកឡើយ។ ពួកយើងបានដឹងហើយស្គាល់ហើយថាកន្លងមកមានប្រទេសមួយចំនួនពិតជាបានព្យាយាមដើម្បីធ្វើខ្លួន ទៅជាអ្នកដឹកនាំពិភពលោកមែនប៉ុន្តែមិនមែនរុស្សីនិងចិនឡើយ។

ក្នុងនោះទាំងចិននិងរុស្សីក៏បានចែករំលែកនូវទស្សនៈដូចគ្នាផងដែរទៅលើសកម្មភាពបង្កហេតុ ដែលបង្កឡើងដោយសហរដ្ឋអាមេរិក ហើយទាំងចិននិងរុស្សី បានពិចារណាថារដ្ឋាភិបាលវ៉ាស៊ិនតោនគឺជាភាគីដែលចូលចិត្តបង្កបញ្ហាបង្កអស្ថេរភាពនិងគឺជារឿង ដែលមិនអាចទទួលយកបានឡើយ។

គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះបានធ្វើឡើងភ្លាមបន្ទាប់ពីជំនួបរវាងមេដឹកនាំចិនលោក Xi Jinping និងមេដឹកនាំរុស្សីលោក Vladimir Putin នៅក្នុងប្រទេសអ៊ូបេគីស្ថានក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយរបស់អង្គការ Shanghai Cooperation

Organization ដែលបានធ្វើឡើងកាលពីសប្តាហ៍កន្លងមកនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top