ភ្នំពេញ៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB អមដោយ អគ្គនាយរង និងសហការី នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយ លោកស្រី Lingshu Liu, Principal Investment Officer of Financial Institution Group (FIG), East Asia & Pacific និង លោកស្រី Phally Puth, Investment Officer of International Finance Cooperation (IFC)។
យោងតាមមន្ត្រី នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកមម បានឲ្យដឹងថា កិច្ចប្រជុំពិភាក្សាខាងលើនេះ មានគោលបំណង ស្វែងយល់ពីសកម្មភាពអាជីវកម្ម របស់ធនាគារ ARDB, កិច្ចសហការក្នុងការរៀបចំ និងវិភាគទិន្នន័យពាក់ព័ន្ធវិស័យកសិកម្ម និងយន្តការកាត់បន្ថយហានិភ័យ លើសំពៀតឥណទានរបស់ធនាគារ ARDB៕