បន្ទាប់ពីមានជំងឺរលាកផ្លូវដង្ហើម បង្កឡើងដោយ រុសកូរ៉ូណាប្រភេថ្មី បានឆ្លងរាលដាល និងសម្លាប់មនុស្ស អស់ជាច្រើននាក់មកហើយ គិតមកដល់បច្ចុប្បន្ននេះ ដែលជាហេតុ នាំឲ្យមានការព្រួយបារម្ភ និងដើម្បីបង្ការ ក៏ដូចជាយកចិត្តទុកដាក់ចំពោះ សុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នឹងធ្វើការចែក ម៉ាស់ ចំនួន ១លានម៉ាស់ រយៈពេល១ខែ ដល់អ្នកដែលឆ្លងកាត់ ច្រកទ្វារទ្វារអន្តរជាតិនេះ ដោយឥតគិតថ្លៃតែម្តង ។
ការចែកម៉ាស ដោយឥតថ្លៃនេះ នឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃច័ន្ទ ទី២៧ ខែមករា ឆ្នាំ២០២០តទៅ ដោយអង្គភាពនគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលចែកជូនទៅដល់ ភ្ញៀវជាតិ អន្តរជាតិ ក៏ដូចជាពលរដ្ឋ ទូទៅដែលឆ្លងកាត់ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទាំងអស់ ដើម្បីការពារ និងបង្ការការឆ្លង នូវវីរុសកូរ៉ូណាប្រភេថ្មី (Coronavirus) ដែលជាមេរោគដ៏កាចសាហាវ មានប្រភពមកពីក្រុង វូហាន ប្រទេសចិន ដែលកំពុងធ្វើឲ្យមាន ការព្រួយបារម្ភ ទូទាំងសកលលោក ។
ប្រសិនប្រជាពលរដ្ឋ ដែលធ្វើឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត មានចម្ងល់ និងចង់ដឹងព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនង ទូរសព្ទលេខ៖ 088 5000 993 ; 095 538 995៕