ព័ត៌មានអន្តរជាតិ

មន្ត្រីកំពូល៖ ណាតូ មិនបានចូលរួម ធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី នោះទេ

បរទេស៖ យោងតាមការលើកឡើង របស់ប្រធានគណកម្មការយោធា របស់អង្គការណាតូ លោក Robert Bauer កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថាអង្គការណាតូ មិនបានចូលរួមពាក់ព័ន្ធទៅនឹង សង្គ្រាមដែលប្រឆាំងជាមួយនឹង រុស្ស៊ី នោះឡើយ ទោះបីជាខ្លួនបានផ្គត់ផ្គង់ អាវុធទ្រង់ទ្រាយធំ ទៅឲ្យប្រទេសអ៊ុយក្រែន នាពេលកន្លងមកក្តី។

នៅអំឡុងពេល នៃការថ្លែងការណ៍ជាមួយនឹង ក្រុមអ្នកកាសែតរបស់ប្រទេសអេស្តូនី ERR លោក Bauer ត្រូវបានសាកសួរថា តើកញ្ចប់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ ទៅឲ្យអ៊ុយក្រែន ទាំងនោះមានន័យថា វាគឺជាសកម្មភាពចូលរួមសង្គ្រាម ជាមួយនឹងអ៊ុយក្រែន ប្រឆាំងរុស្សី ឬយ៉ាងណាប៉ុន្តែ វាត្រូវបានលោក Bauer បដិសេធការលើកឡើងនេះ។

លោកបានពោលបែបនេះថា៖ ណាតូមិនស្ថិតនៅក្នុងសង្គ្រាម ជាមួយនឹងរុស្សីឡើយ នេះគឺជាអ្វីដែលខ្ញុំចង់បញ្ជាក់ ប្រាប់ឲ្យកាន់តែច្បាស់ចំពោះ បញ្ហានេះ ប៉ុន្តែបន្ថែមប្រសិនក្នុងករណីរុស្សី នឹងវាយប្រហារទៅលើ សមាជិកជារដ្ឋណាមួយ របស់អង្គការណាតូ។

លោក Bauer ក៏បានបញ្ជាក់ទៀតដែរថា៖ សម្ព័ន្ធមិត្តនឹងព្យាយាម ធ្វើអ្វីគ្រប់យ៉ាង ក្នុងការបញ្ជាក់ឲ្យបានច្បាស់ អំពីជំហរបស់ខ្លួន និងអំពីការតាំងចិត្តរបស់ខ្លួន ក្នុងការការពារទឹកដី និងដែនអធិបតេយ្យភាព របស់សមាជិករបស់យើង មិនឲ្យបាត់បង់សូម្បី តែមួយអ៊ីញ នោះទេឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top