“និយាយចំពោះពួកយើង គ្រប់យ៉ាងចប់ហើយ ។ ” គិតរហូតដល់បច្ចុប្បន្ននេះ ម្តាយម្នាក់ នៃប្រទេសម៉ិកស៊ិកឈ្មោះ Hermelinda នៅមិនអាចដើរ ចេញផុតពីភាពឈឺ ចាប់នៅឡើយទេ ។ កូនរបស់លោកស្រី បានស្លាប់បាត់បង់ជីវិត ក្នុងករណីសោកនាដកម្ម របស់ជនអន្តោប្រវេសន៍មួយលើក ដែលកើតឡើង នៅទីក្រុង San Antonio រដ្ឋតិចសាស់ ប្រទេសអាមេរិកកាលពីខែ មិថុនា ឆ្នាំនេះ ។ សោកនាដកម្មលើកនេះ បណ្តាលឱ្យមនុស្ស លើសពី៥០នាក់ ស្លាប់បាត់បង់ជីវិត ។
ខណៈជនអន្តោប្រវេសន៍ របស់អាមេរិកឡាទីនធ្វើដំណើរទៅខាងជើង មនុស្សគ្រប់គ្នាសុទ្ធតែមាន “សិបុនអាមេរិក” ។ ប៉ុន្តែ ពួកគេនឹកស្មានមិនដល់ថា សំបុត្រដែលកាន់ក្នុងដៃ របស់ខ្លួន ប្រហែលជា “សំបុត្រមួយជើង” ។ តាមការផ្សាយដំណឹង របស់ប្រព័ន្ធសារព័ត៌មានFOX News របស់អាមេរិកនៅថ្ងៃទី១៨ ខែកញ្ញាបានឱ្យដឹងថា មន្ត្រីអាជ្ញាធរគយនិង នាយកដ្ឋានការពារព្រំដែន របស់អាមេរិកបានថ្លែងថា ចាប់ពីចូលឆ្នាំសារពើពន្ធ២០២២ (ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ )រហូតដល់បច្ចុប្បន្ននេះ មានជនអន្តោប្រវេសន៍ចំនួន៧៨២នាក់បានស្លាប់បាត់បង់ជីវិត ខណៈឆ្លងព្រំដែន រវាងអាមេរិកនិងម៉ិកស៊ិក ដែលបាន បំបែកកំណត់ត្រាថ្មី ក្នុងប្រវតិ្តសាស្ត្រម្តងទៀត ក្នុងនោះ គ្រាន់តែនៅខែកញ្ញាឆ្នាំនេះ ក៏មានជនអន្តោប្រវេសន៍ ចំនួន៣០នាក់ បានស្លាប់ បាត់បង់ជីវិតផងដែរ ។
ដើម្បីដោះស្រាយបញ្ហា ជនអន្តោប្រវេសន៍របស់អាមេរិកឡាទីន រដ្ឋាភិបាល អាមេរិកក៏បានគិតពិចារណា ពីមធ្យោបាយជាច្រើនដែរ ដូចជាបានទម្លាក់ថវិកា ជាច្រើន សម្រាប់សាងសង់ ជញ្ជាំង នៅព្រំដែន និងដាក់ពង្រាយប៉ូលីស រាប់ម៉ឺននាក់ ដែលត្រូវគេហៅថា “ចចកព្រៃឈើ”ជាដើម ។ ប៉ុន្តែវិបតិ្តជន អន្តោប្រវេសន៍ មិនត្រូវបានបន្ធូរបន្ថយនោះទេ ជាងនេះទៅទៀត ក៏មានករណីស្លាប់កាន់តែច្រើន បាននិងកំពុងកើតមាន ។
បើមើលពីការពិត ជាក់ស្តែង អាចឃើញថា ការកើតមានសោកនាដកម្ម មានទំនាក់ទំនងដោយផ្ទាល់ជាមួយគោលនយោបាយ ជនអន្តោប្រវេសន៍ របស់អាមេរិក ។ ខណៈឡើង កាន់មុខតំណែង លោក បៃដិន ប្រធានាធិបតី អាមេរិកធ្លាប់សន្យាថា នឹងធ្វើវិសោធនកម្ម ដោយគ្រប់ជ្រុង ជ្រោយនូវសេចក្តីព្រាងច្បាប់ អំពីជនអន្តោប្រវេសន៍ ប៉ុន្តែគិតរហូតដល់បច្ចុប្បន្ននេះ នៅមិនទាន់ទទួល បានប្រសិទ្ធភាពអីសោះ ។ កាលពីខែធ្នូ ឆ្នាំមុន គោលនយោបាយស្តីពី “ទុកនៅម៉ិកស៊ិក” ដែលរដ្ឋភិបាល របស់លោក ត្រាំបានដាក់ចេញ ត្រូវបានរៀបចំឡើងវិញ ម្តងទៀត បានជាជនអន្តោប្រវេសន៍ មកពីទ្វីបអាមេរិកភាគ កណ្តាល ត្រូវបណ្តេញ ទៅក្នុងដែនដី ប្រទេសម៉ិកស៊ិកវិញ បណ្តាលឱ្យបញ្ហាជនអន្តោប្រវេសន៍ នៅព្រំដែនរវាងអាមេរិក និងម៉ិកស៊ិក មានភាពកាន់ តែធ្ងន់ធ្ងរ ។ ទាក់ទិននឹងរឿងនេះ លោក krish o’mara vignarajah អតីតទីប្រឹក្សាជាន់ខ្ពស់ របស់ក្រសួង ការបរទេស អាមេរិកបាន លើកឡើងថា គោលនយោបាយ ស្តីពីជន អន្តោប្រវេសន៍ ដ៏ខុសឆ្គង របស់អាមេរិក ត្រូវទទួលខុសត្រូវមួយចំនួនធំ ចំពោះសោកនាដកម្មទាំងនេះ ។
ជាពិសេស យោងតាមការ បោះឆ្នោត ពាក់កណ្តាលអាណត្តិរបស់អាមេរិក កាន់តែជិតចូលមកដល់ មួយផ្នែក អ្នកនយោបាយអាមេរិក បានធ្វើពាក្យ សន្យាក្លែងក្លាយ គ្រប់បែបយ៉ាង ក្នុងបញ្ហា ជនអន្តោប្រវេសន៍ មួយផ្នែកទៀត ពួកគេក៏បានចាត់ទុក ជនអន្តោប្រវេសន៍ជាថ្នូរ សម្រាប់ប្រកួតប្រជែង រវាងគ្នានិងគ្នាផងដែរ ។ ក្នុងបរិបទ នៃការប្រកួតប្រជែងរវាងបក្សពួក ជនអន្តោប្រវេសន៍ទាំងនេះ ហាក់ដូចជាបាល់អ៊ីចឹង ត្រូវគេទាត់ទៅទាត់មក ហើយសិទ្ធិមនុស្សរបស់ជន អន្តោប្រវេសន៍ទាំងនេះ ក៏ដូចក្រដាសសំរាមអ៊ីចឹង ដែលត្រូវបានអ្នកនយោបាយ អាមេរិកបោះចោល។
ភ្នាក់ងារអនុវត្តច្បាប់ របស់អាមេរិក ជិះសេះបណ្តេញជនអន្តោប្រវេសន៍ របស់ប្រទេសហៃទី បំបែកគ្រួសារ ជនអន្តោប្រវេសន៍ អាមេរិកឡាទីនរាប់ពាន់គ្រួសារ ដោយបង្ខំ ឃាត់ខ្លួនកុមារអន្តោប្រវេសន៍ ដែលបានចូលដែន អាមេរិកដោយខ្លួនឯង ។ល។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសារព័ត៌មានបានបែកធ្លាយទង្វើ អាក្រក់ជាច្រើនរបស់រដ្ឋាភិបាល អាមេរិកទៅលើជនអន្តោប្រវេសន៍ ។ និយាយចំពោះជនអន្តោប្រវេសន៍អាមេរិកឡាទីន ដើមឡើយ សុបិនអាមេរិក គឺជា “សិបុនអាក្រក់របស់អាមេរិក”ដ៏ពិតប្រាកដ ៕