ព័ត៌មានអន្តរជាតិ

លោកWang Yi តំណាងពិសេសរបស់ប្រធានរដ្ឋចិនលោក Xi Jinping អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីបម្រែបម្រួលអាកាសធាតុ និងថ្លែងសុន្ទរកថា

នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi តំណាងពិសេស របស់ប្រធានរដ្ឋចិនលោក Xi Jinping សមាជិកក្រុមប្រឹក្សាកិច្ចការ រដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញចូល រួមកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីបម្រែបម្រួលអាកាសធាតុ ព្រមនិងថ្លែងសុន្ទរកថា នៅទីចាត់ការទូទៅរបស់អង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក ។

ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថា ប្រទេសចិនសម្គាល់ថា គួរតែជំរុញគោលដៅ នៃអភិបាលកិច្ចអាកាសធាតុសកលលើវិស័យចំនួនបួន៖ ទីមួយ គឺត្រូវផ្តោតសំខាន់ លើការរៀបចំឱ្យបានល្អ នូវមហាសន្និបាត បម្រែបម្រួលអាកាសធាតុអង្គការ សហប្រជាជាតិក្រុងSharm el-Sheikh ដើម្បីទទួលបានសមិទ្ធផល វិជ្ជមាននិងតុល្យភាព ក្នុងការកាត់បន្ថយ សម្របខ្លួនតាមស្ថានភាពជាក់ស្តែង និងការទម្លាក់ថវិកាជាដើម។ ទីពីរគឺត្រូវផ្តោតសំខាន់ លើការអនុវត្តជាក់ស្តែង ។ ទីបីគឺត្រូវជំរុញយ៉ាងប្រាកដប្រជា នូវការផ្លាស់ប្តូរទៅជារូបមន្ត អភិវឌ្ឍន៍បៃតង។ ទីបួន គឺត្រូវបង្កបរិយាកាស នយោបាយដ៏ល្អប្រសើរ ។
ក្រៅពីនេះ លោក Wang Yi បានលើកឡើងពីវិធាន ការវិជ្ជមានមួយចំនួន របស់ប្រទេសចិន ដែលប្រកាន់ខ្ជាប់ការដើរតាមផ្លូវ នៃការចាត់ទុកអេកូឡូស៊ី ជាអាទិភាព និងការអភិវឌ្ឍបៃតង និងកាបូនទាប។ លោកបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងរ៉ាប់រងភារកិច្ច អន្តរជាតិរបស់ខ្លួន ដើម្បីបង្កើតអច្ឆរិយថ្មីនៃការផ្លាស់ប្តូរ ទៅជារូបមន្តអភិវឌ្ឍន៍បៃតង ៕

To Top