បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងអំពីគំនិត របស់លោកដែរថា ជម្លោះរវាងអ៊ុយក្រែន និងរុស្សី នឹងមិនអាចកើតឡើងឡើយប្រសិនបើលោក នៅជាប្រធានាធិបតី របស់អាមេរិកនោះ។
លើសពីនេះថែមទៀត អតីតប្រធានាធិបតីរូបនេះ បានថែមទាំងព្រមានទៀតថា ជម្លោះនៅអ៊ុយក្រែន នឹងអាចឈានទៅដល់ការកកើតឡើងនៃ សង្គ្រាមលោលលើកទី៣ នឹងអាចកើតឡើងពោលគឺ នៅក្រោយពេលដែល ប្រធានាធិបតីរុស្សីលោក Vladimir Putin បាននិយាយថាមូស្គូ
នឹងឆ្លើយតបវិញទាំងអស់ នូវសកម្មភាពចាំបាច់ ទាំងឡាយណាដែលត្រូវការពារដែន អធិបតេយ្យភាពរបស់ខ្លួន។
ជាការលើកឡើងរបស់លោក នៅក្នុងបណ្តាញសង្គមរបស់លោកដែលមានឈ្មោះថា Truth Social លោក Trump បាននិយាយថាអ៊ុយក្រែន មិនគួរធ្លាក់ចូលទៅក្នុង ជម្លោះបែបនេះឡើយ។
គួរឲ្យដឹងដែរថា កាលពីថ្ងៃពុធកន្លងទៅលោក Putin បានប្រកាសបង្កើនចំនួនយោធា ចេញពីកងម្លាំងទ័ពបម្រុងរបស់ខ្លួន៣០ម៉ឺននាក់ ក្នុងគោលបំណង ដែលមេដឹកនាំរុស្សីរូប នេះអះអាងថា ជាកិច្ចការងារការពារដែនអធិបតេយ្យភាពរបស់រុស្សី៕
ប្រែសម្រួល៖ ស៊ុន លី