ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្ស៊ី និងកងជីវពលនៅ Donbass បានសម្លាប់ទាហានស៊ីឈ្នួលបរទេសនៅអ៊ុយក្រែន ជាង ២០០០នាក់

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃសៅរ៍ថា អ្នកប្រយុទ្ធជាជនបរទេសរហូតដល់ ៣០០នាក់ ដែលប្រយុទ្ធដើម្បីក្រុងគៀវប្រឆាំងនឹងទីក្រុងមូស្គូ ត្រូវបានសម្លាប់នៅក្នុងតំបន់ Nikolayev ភាគខាងត្បូងប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិក

រុស្ស៊ី លោកឧត្តមសេនីយឯក Igor Konashenkov បានប្រកាសក្នុងអំឡុងពេលសន្និសីទប្រចាំថ្ងៃថា “ក្រុមសកម្មប្រយុទ្ធរហូតដល់ ៣០០ នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារដោយកាំជ្រួច លើចំណុចនៃការដាក់ពង្រាយបណ្តោះអាសន្ន នៃទាហានស៊ីឈ្នួលបរទេសនៅក្នុងតំបន់នៃភូមិ Kalinovka តំបន់ Nikolayev” ។

អ្នកប្រយុទ្ធបរទេសមួយចំនួនធំ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតក្នុងការប្រយុទ្ធ ដើម្បីអ៊ុយក្រែន។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានអះអាងថា កងកម្លាំងរុស្ស៊ី និងកងជីវពលនៃសាធារណរដ្ឋ Donbass បានសម្លាប់ទាហានស៊ីឈ្នួលបរទេសជាង ២ ០០០ នាក់។

យោងតាមលោករដ្ឋមន្ត្រីបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២១ ខែកញ្ញា ជនបរទេសចំនួន ១ ០០០នាក់ នៅតែស្ថិតក្នុងជួរនៃយោធាអ៊ុយក្រែន ខណៈដែលនៅក្នុងខែមេសា ចំនួននេះត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៣ ០០០ នាក់ ។ ការ​ធ្វើ​ការប្រហារតាមដែនអាកាស កាលពីថ្ងៃ​សៅរ៍​នឹង​បន្សល់​ទុក​តែ ៧០០នាក់​ប៉ុណ្ណោះ​ តាម​ការ​គណនា​ទាំង​នោះ៕

To Top