ព័ត៌មានអន្តរជាតិ

តួកគី ចេញដីកាចាប់ខ្លួន មនុស្សជាង ២០នាក់ទៀត ជុំវិញការពាក់ព័ន្ធ នឹងរដ្ឋប្រហារ បរាជ័យក្នុងឆ្នាំ២០១៦

អង់ការ៉ា ៖ ភ្នាក់ងារ Anadolu ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា រដ្ឋអាជ្ញាតួកគី បានចេញដីកាចាប់ខ្លួន ជនសង្ស័យចំនួន ២១នាក់កាលពីថ្ងៃអង្គារ ជុំវិញការចោទប្រកាន់ ទៅនឹងបណ្តាញ ដែលត្រូវបានចោទប្រកាន់ ពីបទរៀបចំការប៉ុនប៉ង ធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ២០១៦ ។

រដ្ឋអាជ្ញាសាធារណៈ នៅភាគខាងលិចនៃទីក្រុង Izmir បានចេញដីកាចាប់ខ្លួនចំនួន ១៦នាក់ ខណៈដែលរដ្ឋអាជ្ញា របស់ទីក្រុងអង់ការ៉ា មានចំនួន ៥នាក់ ជុំវិញសមាជិកភាពសង្ស័យ របស់ពួកគេនៃចលនា Gulen ដែលត្រូវបានចោទប្រកាន់ ដោយរដ្ឋាភិបាលតួកគីថា បានជ្រៀតចូលទៅក្នុង ការិយាធិបតេយ្យរដ្ឋ និងប៉ុនប៉ងធ្វើរដ្ឋប្រហារ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ។

ជនសង្ស័យទាំង ១៦នាក់ដែលព្រះរាជអាជ្ញា Izmir ចង់បាន ដែលក្នុងនោះ ១៣នាក់ ត្រូវបានឃុំខ្លួនរួចហើយនៅក្នុង ប្រតិបត្តិការគ្របដណ្តប់ ខេត្តចំនួន ៦ ត្រូវបានចោទប្រកាន់ ពីបទជ្រៀតចូលទៅក្នុងកង កម្លាំងប្រដាប់អាវុធតួកគី ។

ពួកគេជាទាហាន ចំនួន៤នាក់ ក្នុងនោះ ម្នាក់មកពីកងទ័ព ជើងគោកពីរនាក់ មកពីកង ទ័ពអាកាសម្នាក់ មក ពី បញ្ជាការដ្ឋាន កង រាជ អាវុធហត្ថ និង សិស្ស សាលា យោធា ចំនួន ១២នាក់ ដែលត្រូវ បានបណ្ដេញចេញ ក្រោយការប៉ុនប៉ង ធ្វើ រដ្ឋប្រហារ។

ទន្ទឹមនឹងនោះ ជនសង្ស័យទាំង ៥នាក់ ត្រូវបានព្រះរាជអាជ្ញាទីក្រុងអង់ការ៉ា ចង់បាន មានន័យថាចងចាប់ខ្លួន ពីបទជាផ្នែកមួយនៃ “ការបង្កើតឡើង” របស់ចលនា Gulen នៅក្នុងក្រសួងការបរទេសតួកគី ។

សេចក្តី ថ្លែងការណ៍ ពីការិយាល័យ ព្រះរាជអាជ្ញា បាន ឲ្យដឹងថា ពួកគេ ជា បុគ្គលិក ក្រសួង ពីរ នាក់ ដែល ត្រូវ បណ្តេញ ចេញ មុន នេះ ពីរ នាក់ ជាប់ កាតព្វកិច្ច សកម្ម និងម្នាក់ទៀត មិនបាន ប្រឡងជាប់ ក្រសួង។

ចលនានេះ ដែលភាគច្រើនដំណើរការសាលារៀននៅទូទាំងពិភពលោក គឺជាសហគមន៍ នៃមនុស្សដែលដាក់ឈ្មោះ តាមគ្រូអធិប្បាយមូស្លីម Fethullah Gulen ដែលត្រូវបានចាត់ទុក ដោយអ្នកដើរតាមរបស់លោកថា ជាអ្នកដឹកនាំខាងវិញ្ញាណរបស់ពួកគេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top