ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ច នៅតំបន់គ្មានយោធា ខណៈកំពុងមានការបង្ក ហេតុពីកូរ៉េខាងជើង

វ៉ាស៊ីនតោន​ ៖ អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោកស្រី Kamala Harris នឹងធ្វើដំណើរទៅកាន់តំបន់គ្មាន យោធានៅតាមព្រំដែននៃប្រទេសកូរ៉េទាំងពីរ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត របស់ប្រទេសលោកស្រីចំពោះការការពារ ទីក្រុងសេអ៊ូល ដែលជាការប្រកាសមួយ ដែលធ្វើឡើង នៅពេលដែលទីក្រុងព្យុងយ៉ាង បន្តសកម្មភាពបង្កហេតុ ។

បច្ចុប្បន្នលោកស្រី Harris កំពុងស្ថិតនៅក្នុងប្រទេសជប៉ុន ដោយដឹកនាំគណៈប្រតិភូប្រធានាធិបតី ទៅពិធីបុណ្យសពរដ្ឋ កាលពីថ្ងៃអង្គារ សម្រាប់ការសម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយលោកស្រីគ្រោងនឹងធ្វើដំណើរទៅកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ។

ដំណើរទស្សន៍ទាយទៅកាន់តំបន់គ្មាន យោធា DMZ ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck Soo ដែលបានជួបជាមួយ លោកស្រី Harris នៅទីក្រុងតូក្យូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

មន្ត្រីអាមេរិកបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹង “បញ្ជាក់ពីភាពរឹងមាំ នៃសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង និងការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការឈរក្បែរកូរ៉េខាងត្បូង ក្នុងការប្រឈមមុខនឹងការគំរាមកំហែងណាមួយ” ដែលធ្វើឡើងដោយកូរ៉េខាងជើង។

មន្ត្រីរូបនេះបានបន្ថែមថា លោកស្រី Harris នឹងធ្វើទស្សនកិច្ចទៅកាន់កន្លែងនានា នៅតំបន់ DMZ ជួបជាមួយសមាជិកសេវាកម្ម និងទទួលបានព័ត៌មានសង្ខេប អំពីប្រតិបត្តិការពីមេបញ្ជាការ សហរដ្ឋអាមេរិក ។

សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅតែស្ថិតក្នុងស្ថានភាពនៃសង្រ្គាម ខណៈដែលសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ដែលកងកម្លាំងអង្គការសហប្រជាជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក បានប្រយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង ប្រឆាំងនឹងកូរ៉េខាងជើង ដែលគាំទ្រដោយប្រទេសចិន និងសហភាពសូវៀត បានបញ្ចប់នៅក្នុងបទឈប់បាញ់ មិនមែនសន្ធិសញ្ញា សន្តិភាព ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top