ព័ត៌មានអន្តរជាតិ

ពេទ្យទាហានអាមេរិកម្នាក់ និងប្រពន្ធជាប់ចោទ ពីបទធ្វើចារកម្មឲ្យរុស្សី

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ដុកទ័រយោធាដ៏សំខាន់ម្នាក់របស់អាមេរិក ព្រមទាំងភរិយារបស់គាត់ផង គឺជាពេទ្យស៊ីវិលត្រូវបានចាប់ឃាត់ខ្លួន និងរងការចោទប្រកាន់ថា បានរៀបចំផែនការចារកម្ម ឲ្យរដ្ឋាភិបាលនៃប្រទេសរុស្សី។

លោក Jamie Lee Henry និងលោកស្រី Anna Gabirelian ដែលត្រូវបានរងការចោទប្រកាន់ថា បានរៀបចំផែនការចែករំលែកព័ត៌មានសំងាត់ នៃអ្នកជំងឺនៅឯមន្ទីរពេទ្យយោធាមួយកន្លែង ហើយពួកគេទាំងពីរ ត្រូវបានគេសង្ស័យថា ត្រូវបានបញ្ចុះបញ្ចូល ដោយក្រុមអ្នកស្នេហាជាតិរបស់រុស្សី។

ទោះបីជាយ៉ាងណាក្តី តំណាងរបស់ប្តីប្រពន្ធទាំងពីរ មិនទាន់បានចេញមកធ្វើការឆ្លើយតបណាមួយ ចំពោះករណីនេះទេ ហើយសូម្បីតែភាគីខាងរុស្សី ក៏បានចេញមកធ្វើសេចក្តីថ្លែងការណ៍ ណាមួយនៅឡើយដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top