ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ចិននិងអាហ្សង់ទីន បង្កើតជាគំរូ នៃកិច្ចសហប្រតិបតិ្តការ ដោយសាមគ្គីគ្នា រវាងប្រទេសទីផ្សារងើបឡើងថ្មី

យប់ថ្ងៃទី២៨ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារ សាទរជូនចំពោះវេទិកាជាន់ខ្ពស់ ស្តីពីការផ្លាស់ប្តូរវប្បធម៌ មនុស្សជាតិរវាងចិន និង អាហ្សង់ទីន ដោយរំពឹងថា វេទិកាលើកនេះ អាចជំរុញឱ្យទំនាក់ទំនងភាព ជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងចិន និងអាហ្សង់ទីន បើកទំព័រ យុគសម័យថ្មី និងរួមចំណែកកាន់តែធំក្នុងការជំរុញការបង្កើត សហគមន៍រួមវាសនា រវាងចិននិងអាមេរិកឡាទីនក្នុងយុគសម័យថ្មី ក៏ដូចជាសហគមន៍រួម វាសនារបស់មនុស្សជាតិផងដែរ ។ ថ្លែងក្នុងសារសាទរ ជូនចំពោះវេទិកា លោក Fernández ប្រធានាធិបតីអាហ្សង់ទីនបានលើកឡើងថា រំពឹងទុកថា ភាគីទាំងពីរអាច ធ្វើកិច្ចសហប្រតិបតិ្តការឱ្យកាន់ តែស៊ីជម្រៅ ដើម្បីរួមចំណែកកាន់តែធំ ដល់សុខសុភមង្គល របស់ប្រជាជននៃប្រទេសទាំងពីរ និងសន្តិភាពពិភពលោក ។

ឆ្នាំនេះជាខួបទី៥០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងចិន និងអាហ្សង់ទីន ។ “ ប្រទេសចិននិងអាហ្សង់ទីនជាមិត្តភក្តិល្អនិងជាដៃគូល្អ ” សេចកី្តសនិ្នដ្ឋានរបស់ លោកប្រធានរដ្ឋចិន Xi Jinping ដែលបានចែង ក្នុងសារលិខិតនេះ ទទួលបានការបញ្ជាក់ ក្នុងដំណើរអភិវឌ្ឍន៍ នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ក្នុងរយៈពេលពាក់ កណ្តាលសតវត្សរ៍កន្លងមក ។ កាលពីខែកុម្ភៈឆ្នាំនេះ ប្រទេសចិននិងអាហ្សង់ទីន បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម អំពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសអាហ្សង់ទីន បានរំលឹកឡើងវិញ ពីគោលការណ៍ចិន តែមួយ រីឯប្រទេសចិនវិញ ក៏បានរំលឹកឡើងវិញ ថា គាំទ្រសំណូមពរ របស់ប្រទេសអាហ្សង់ទីន ដែលចង់អនុវត្ត អធិបតេយ្យភាព ទាំងស្រុងក្នុងបញ្ហា ប្រជុំកោះ Malvinas ផងដែរ ។ ការគាំទ្រយ៉ាងមុតមាំ ដោយឈរលើមូលដ្ឋាន គោរពអធិបតេយ្យភាពគ្នាទៅវិញ ទៅមកបែបនេះ គឺជាស្នូលនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ។

ព្រមពេលជាមួយគ្នានេះ ការអភិវឌ្ឍប្រកបដោយភាពនឹងនរ និងរឹងមាំរបស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាហ្សង់ទីន បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងអាហ្សង់ទីន បានកើនឡើង២៨,៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន ដែលបានឡើងដល់១៧៨៣០ លានដុល្លារអាមេរិក ប្រទេសចិនបន្តរក្សាឋានៈជាដៃគូ ពាណិជ្ជកម្មធំទីពីរ របស់អាហ្សង់ទីនតទៅទៀត ។ នៅខែកុម្ភៈ ឆ្នាំនេះ ចិននិងអាហ្សង់ទីន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ចំនួនជាង១០ច្បាប់ ក្នុងនោះបូករួមទាំងអនុស្សរណៈយោគយល់នៃកិច្ចសហប្រតិបតិ្តការ ស្តីពីរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាដើម ដែលពាក់ព័ន្ធ ដល់វិស័យជាច្រើន ដូចជាកសិកម្ម សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍ បៃតងជាដើម ។

ក្នុងវេទិកា ជាន់ខ្ពស់ ស្តីពីការផ្លាស់ប្តូរវប្បធម៌ មនុស្សជាតិរវាងចិន និងអាហ្សង់ទីន អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានប្រកាសថា នឹងចាប់ដៃ ជាមួយដៃគូ ប្រព័ន្ធសារព័ត៌មាននៃប្រទេសអាហ្សង់ទីន រួមគ្នារៀបចំសកម្មភាព “សប្តាហ៍វប្បធម៌ រវាងចិននិងអាហ្សង់ទីន ” និងចាប់ដំណើរការ “កិច្ចសហប្រតិបតិ្តការព័ត៌មានរវាងចិន និងប្រទេសអាមេរិកឡាទីន ” ជាដើម ។ ពេលថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ លោក Juan Ross រដ្ឋលេខាធិការ ទទួលបន្ទុកប្រព័ន្ធសារព័ត៌មានសាធារណៈ នៃប្រទសេអាហ្សង់ទីនបានថ្លែងថា ចិននិងអាហ្សង់ទីន ជាដៃគូសហប្រតិបតិ្តការនិងមិត្តភក្តិដ៏ល្អនិងពិតប្រាកដ ។
ពីខែមករា ដល់ខែកក្កដាឆ្នាំនេះ ទំហំនាំចេញរបស់ចិន ទៅកាន់ទ្វីបអាមេរិកឡាទីន មានចំនួន៩៤៧៧៦០លានដុល្លារអាមេរិក បានកើនជាង២១,៤ភាគរយ ប្រើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំនាំចូលគឺ៨៨៥៤២០ លានដុល្លារអាមេរិក បានកើនជាង៨ភាគរយ ប្រើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ។ នៅពីក្រោយស្នាដៃ គួរឱ្យកត់ សម្គាល់ទាំងនេះ គឺសហគមន៍រួមវាសនា រវាងចិននិងអាមេរិកឡាទីន បានរីកលូតលាស់យ៉ាងផុលផុសដែលសមស្របនឹងនិន្នាការជាទូទៅ ។

នៅអាមេរិកឡាទីន មានសុភាសិតមួយឃ្លា គឺ “មិត្តភក្តិពិតប្រាកដអាចធ្វើឱ្យមនុស្ស នៅម្ខាងទៀត នៃពិភពលោករំភើបចិត្ត ” ។ នៅពេលអនាគត នាវាយក្ស នៃកិច្ចសហប្រតិបតិ្តការ រវាងចិននិងអាមេរិកឡាទីននឹងបន្តបរធ្វើដំណើរ កាន់តែឆ្ងាយនិងកាន់តែរឹងមាំ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top