ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ថ្លែងថា ការដាក់បញ្ចូលតំបន់៤ ជាដែនដីរបស់រុស្ស៊ី គឺជាការវាយលុកចុងក្រោយ ទៅលើលោកខាងលិច និងអ៊ុយក្រែន

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ថា នៅសប្តាហ៍នេះ កាសែតរុស្ស៊ីមួយឈ្មោះ Moskovsky Komsomolets បានសន្និដ្ឋានថា “លោក វ្ល៉ាឌីមៀ ពូទីន គ្មានកន្លែងណាត្រូវដកថយនោះទេ ដូច្នេះគាត់នឹងបន្តវាយប្រហារបន្ថែមទៀតមិនខាន” ។

គេឃើញនៅឯវិមានក្រឹមឡាំង និងមានរៀបចំពិធីចុះហត្ថលេខា ដ៏ចម្រូងចម្រាសនៅចំពោះមុខ សមាជិកសភា សមាជិកព្រឹទ្ធសភា និងមន្ត្រីទាំងឡាយ ។

ការសម្រេចចិត្តរបស់លោក  វ្ល៉ាឌីមៀ ពូទីន ក្នុងការបញ្ចូលទឹកដីអ៊ុយក្រែនទាំង៤ (“បញ្ចូល” នៅក្នុងវិមានក្រឹមឡាំង) គឺជាការវាយលុកចុងក្រោយរបស់ប្រធានាធិបតីរុស្ស៊ី នៅក្នុងការប្រយុទ្ធរបស់គាត់ជាមួយអ៊ុយក្រែន និងលោកខាងលិច ។

តាមរយៈការបញ្ចូល វិមានក្រឹមឡាំងកំពុងព្យាយាម ផ្លាស់ប្តូរការពិតនៅលើដី (នៅគ្រាដែលរុស្ស៊ី បាននិងកំពុងបាត់បង់ទឹកដីនៅអ៊ុយក្រែន)។

លោក ពូទីន ចង់បង្ហាញភាពបរាជ័យដល់ទីក្រុងគៀវ និងលោកខាងលិច ។

ដូច្នេះហើយវាគឺជាបង្កើនទុនដ៏គួរឱ្យកត់សម្គាល់ នៅក្នុងការប្រឈមមុខដាក់គ្នា របស់ប្រធានាធិបតីជាមួយអ៊ុយក្រែន និងពិភពលោក និងលោកខាងលិច ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top