លោក ភិន សុផល ដែលជាសហគ្រិនវ័យក្មេង និងជាម្ចាស់គម្រោងដីឡូតិ៏ ហ្គ្រែន លាភសំណាង និងជាអគ្គនាយកក្រុមហ៊ុន ហ្វាយ ប៊ីហ្រ្គេន ផាកឡែន បានពង្រីកវិសាលភាពរបស់ខ្លួន ទៅអភិវឌ្ឍដីធ្លី និងលំនៅឋាន ដែលមានតម្លៃសមរម្យ ស្ថិតនៅក្នុង ឃុំកំពង់អំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានរៀវចំ ពិធីក្រុងពាលី កាលពីពេលថ្មីៗនេះកន្លងទៅ ។
លោក ភិន សុផល បានលើកឡើងថា «តាមពិតទស្សនៈខ្ញុំមកវិនិយោគតំបន់នេះ មកពីខេត្តចំណាស់មួយ មានតម្រូវការរស់នៅច្រើន ហើយគម្រោងផ្សេងៗ វិនិយោគផ្តោតលើតែផ្ទះល្វែង និងសំណង់ធំៗ ដែលប្រជាពលរដ្ឋ មានលុយតិច មិនមានលទ្ធភាពទិញ លំនៅឋានបាន ដូច្នោះគម្រោងខ្ញុំលាភ សំណាង វិនិយោគតំបន់នេះ ផ្តល់លទ្ធភាពដល់អ្នកមានលុយតិច អាចទិញសម្រាប់សាងសង់ផ្ទះ រស់នៅបាន»។
លោកបានលើកឡើងបន្ថែមថា «ការវិនិយោគបច្ចុប្បន្នគេស្គាល់ខ្ញុំ ច្បាស់នៅខេត្តនេះ ហើយតាមគំនិតខ្ញុំ វិនិយោគឃុំអំពិលនេះ ដោយចង់ឲ្យពលរដ្ឋ មានលំនៅឋានសមរម្យ ហើយក្នុងនាម អ្នកវិនិយោគវ័យក្មេង សូមអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ដែលចង់បានលំនៅឋាន សូមប្រញាប់ឡើង មកទិញដីឡូតិ៍នេះ ឲ្យបានឆាប់រហ័ស ដើម្បីទទួលបាន ដីឬផ្ទះជាទីពេញចិត្ត»។
ការវិនិយោគនូវគម្រោងដីឡូត៍ ហ្គ្រេន លាភសំណាង វិនិយោគលើផ្ទៃដី 5ហិចតា ជាគម្រោងទី2 លើទឹកដីខេត្តកំពង់ចាម ដែលនៅឆ្នាំ២០២០ អ្នកវិនិយោគខាងលើ បានចាត់ទុកថា ឆ្នាំនេះជាឆ្នាំមួយរបស់ក្រុមហ៊ុនលោក ត្រូវតែវិនិយោគ នៅទឹកដីខេត្តកំពង់ចាម ដោយសារតែខេត្តមួយនេះ ប្រមូលផ្តុំដោយសេដ្ឋកិច្ច អាជីវកម្ម និងឧស្សាហកម្ម ដែលសមស្របជាមួយការវិនិយោគ លើវិស័យអចលនទ្រព្យ មិនគួរមើលរំលង។
ដោយធ្វើដំណើរពីផ្លូវជាតិលេខ ៧ ចំណាយពេលត្រឹមតែ ៥រយម៉ែត្រប៉ុណ្ណោះ នឹងឃើញគម្រោងរបស់ក្រុមហ៊ុន លាភ សំណាង ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាភូមិសាស្រ្តល្អ ដែលមានតំបន់ ជុំវិញតំបន់នេះ ជាតំបន់ប្រជុំវិញហ៊ុព័ទ្ធ ទៅដោយរោងចក្រ មន្ទីពេទ្យ សាលារៀន និងមានផ្សារ ដែលជាតំបន់ប្រជុំជន របស់ស្រុកកំពង់សៀម នៃខេត្តកំពង់ចាម។
អ្នកជំនាញចាត់ទុកថា ក្រុមហ៊ុន លាភ សំណាង មុននឹងមកវិនិយោគ សាងសង់វិឡាតឿនេះ មានរចនាបទប្លែក និងស្អាតជាងគម្រោងផ្សេងៗ ក្នុងប្រទេសកម្ពុជា និងមានតម្លៃអាចទទួលយកបាន ចំពោះអ្នកមានចំណូលមធ្យម អាចជាវបាន ដោយមានថវិកាត្រឹមតែ ២៩០០០ដុល្លារតែប៉ុណ្ណោះ និងទទួលបានផ្ទះ ឡៅទឿភ្លាមៗ៕