ព័ត៌មានជាតិ

សម្ដេចតេជោ៖ វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការបង្កើតក្រុមហ៊ុន ឬអាជីវកម្មផ្ទាល់ខ្លួន ដែលអាចនិយាយបានថា វិស័យឯកជន បានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

នេះបើតាមប្រសាសន៍លើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណជិត៤ពាន់នាក់ នៅព្រឹកថ្ងៃទី៣ តុលា ២០២២។

ការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពីការលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងការពារ ក្រុមហ៊ុនឯកជនដែលកំពុងរកស៊ីនៅកម្ពុជា ជាជាងគិតពីប្រយោជន៍នៃស្ថាប័នរដ្ឋ ។

ពាក់ព័ន្ធករណីនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អ្នកមានឬអ្នកក្រ ឱ្យតែរកស៊ីខុសច្បាប់ គឺគេចមិនផុតពីការចាប់ខ្លួននោះទេ»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top