ព័ត៌មានអន្តរជាតិ

ជប៉ុនត្រៀម ជើងយន្តហោះ ដឹកជញ្ជូនពលរដ្ឋខ្លួន ផ្ទាល់ចេញ ពីទីក្រុងវូហាន

តូក្យូ៖នៅថ្ងៃចន្ទទី២៧ ខែមករានេះ នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូអាបេ បានប្រកាសថា លោកកំពុងរៀបចំឱ្យមានការហោះហើរ សម្រាប់ពលរដ្ឋរបស់ខ្លួន ពីទីក្រុងវូហានដែលជាតំបន់ មានការផ្ទុះឡើងនៃជំងឺ ថ្មីកូរ៉ូណា និងកំពុងបានសម្លាប់ មនុស្សអស់៨០នាក់ មកហើយនោះ។

លោកអាបេបានប្រាប់ អ្នកយកព័ត៌មានថា ប្រជាជនជប៉ុនដែលមានបំណងចង់ជ ម្លៀសខ្លួនចេញពីទីក្រុងនេះ នឹងត្រូវហោះហើរ តាមជើងហោះហើរ ពិសេសហើយលោកបាននិយាយថាលោក កំពុងពិភាក្សា ជាមួយប្រទេសចិន អំពីផែនការនេះហើយ មន្រ្តីជប៉ុនក៏បាននឹងកំពុងធ្វើការលើការរៀបចំ បែបនេះរហូតដល់ ចុងសប្តាហ៍ទៀតផង។

លោកបញ្ជាក់ទៀតថា មានជម្រើសជាច្រើន សម្រាប់ពលរដ្ឋ របស់ខ្លួនស្របពេលដែលអាមេរិក បារាំងនិងថៃក៏កំពុងធ្វើសកម្មភាព ដូចគ្នានេះផងដែរ សម្រាប់ពលរដ្ឋរបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top