ព័ត៌មានអន្តរជាតិ

លោក​ Putin ប្រកាសជំហរក្សាស្ថេរភាព ឲ្យបានចំពោះតំបន់ដែលផ្តាច់ចេញពីអ៊ុយក្រែន

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រធានាធីបតីរុស្សីលោក Vladimir Putin បានប្រកាសយ៉ាងច្បាស់លាស់ថា នឹងថែរក្សាស្ថេរភាពឲ្យបានតឹងរឹង ចំពោះតំបន់ទាំង៤ដែលបាន កាត់ផ្តាច់ខ្លួនចេញពីអ៊ុយក្រែន។

ការប្រកាសដោយប្រធានាធិបតីរុស្សីលើកនេះ ធ្វើឡើងនៅក្រោយពេលដែលរុស្សីបានដំណើរការនៃការ បោះឆ្នោតប្រជាមតិជូនតំបន់ចំនួន៤ដែលមានដូចជា Lugansk, Donetsk, Zaporozhye និង Kherson សម្រេចផ្តាច់ខ្លួន ចេញពីអ៊ុយក្រែនកាលពីសប្តាហ៍ មុនបានដោយជោគជ័យទោះ បីជាមិនទាន់មានការ ទទួលស្គាល់ពីអន្តរជាតិក្តី។

គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីខាងភាគីអ៊ុយក្រែន មកដល់ពេលនេះនៅមិនទាន់បោះបង់ ការព្យាយាម ក្នុងការដណ្តើមទឹកដីដែលបាត់បង់ទាំង៤នោះ ត្រឡប់មកវិញដែរដោយក្នុងថ្ងៃជាមួយ គ្នានេះ
ប្រធានាធីបតីអ៊ុយក្រែន លោក Vladimir Zelenksy បានប្រកាសអ៊ុយក្រែនបានឈាន ទៅដល់ការដណ្តើមកាន់ កាប់ភូមិតូចៗចំនួន៣ដែលស្ថិតនៅក្នុងតំបន់ Kherson មកវិញ។

ក្នុងពេលជាមួយគ្នានេះរុស្សីកំពុងប្រតិបត្តិការ ដើម្បីធ្វើការចល័តទ័ពបម្រុងប្រមាណជា៣០ម៉ឺននាក់ ផ្សេងទៀតដែលបានបំពេញកិច្ចការងារកាតព្វកិច្ចយោធារួចរាល់ ទៅកាន់តំបន់ជួរមុខនានាបូករួម ទាំង
តំបន់រដ្ឋទាំង៤នេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top