ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ប្រកាសព្រមាន ទៅរដ្ឋាភិបាលក្រុងប៉េកាំង

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ លោក Chiu Kuo-Cheng កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការព្រមានចំៗថា ប្រសិនបើមានការហោះហើរ ណាមួយ ពីសំណាក់យន្តហោះរបស់ចិន ពីលើដែនអាកាសរបស់ខ្លួននោះ កោះតៃវ៉ាន់នឹងចាត់ទុកវាថា គឺជាការឈ្លានពាន និងជាការចាប់ផ្តើម វាយប្រហារមកលើកោះ របស់ខ្លួន។

ថ្លែងទៅកាន់សភាជាតិ របស់កោះតៃវ៉ាន់លោក Chiu បានបន្តទៀតថាយន្តហោះចម្បាំង របស់ចិន ក៏ដោយយន្តហោះដ្រូន របស់ចិន ក៏ដោយដែលហោះហើរ ពីលើដែនអធិបតេយ្យភាព របស់ កោះតៃវ៉ាន់ នឹងត្រូវតែទទួលរងនូវ ការប្រតិបត្តិឆ្លើយតបភ្លាមៗ ពីសំណាក់កោះតៃវ៉ាន់ មិនអាចលើកលែង បានឡើយ។

លោកបញ្ជាក់ទៀតថា ពីអតីតកាលរដ្ឋាភិបាលកោះតៃវ៉ាន់ មិនបានចាត់ទុកថា ជាការចាប់ផ្តើមវាយប្រហារឬ First Strike ឡើយដរាបណាចិនមិនប្រើប្រាស់ កាំភ្លើងធំ និងមីស៊ីលមកលើ ដែនកោះរបស់ខ្លួន ប៉ុន្តែលើកនេះខុស ពីលើកមុនពីព្រោះថាទោះបីជាត្រឹមតែ ជាដ្រូនហោះឆ្លងកាត់ ក៏វាត្រូវបានកោះតៃវ៉ាន់ ចាត់ទុកថាជា First Strike ដែរ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top