ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានអនុញ្ញាតឲ្យលោកស្រី នាយកថ្មី ស្ថានតំណាង ធនាគារអភិវឌ្ឍន៏អាស៊ី ប្រចាំកម្ពុជា និងសហការីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើវិស័យធនធានទឹក

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេស ក្រសួង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នេះ បានអនុញ្ញាតឲ្យលោកស្រី Jyotsana Varma នាយកថ្មីស្ថាន តំណាងធនាគារ អភិវឌ្ឍន៏អាស៊ី ( ADB ) ប្រចាំប្រទេសកម្ពុជា និងសហការីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើវិស័យធនធានទឹក ក្រោមកម្មវិធីវិនិយោគ និងជំនួយបច្ចេកទេស របស់ ADB ។

នៅក្នុងជំនួបនេះ លោកស្រី Jyotsana Varma បានធ្វើរបាយការណ៍ អំពីវឌ្ឍនភាព លើកិច្ចសហប្រតិបត្តិការ រវាងADB និងក្រសួងធនធានទឹក និងឧតុនិយម រួមមានគម្រោង ដូចខាងក្រោម ៖
១- គម្រោងកែលម្អ វិស័យធារាសាស្រ្តកសិកម្ម ( IAIP )

២- គម្រោងគ្រប់គ្រង វិស័យធនធានទឹក ដោយវិធានការចម្រុះ ( IWRM ) ដែលអនុវត្តក្នុងខេត្តតាកែវ , បាត់ដំបង , កំពង់ធំ , កំពត , កំពង់ចាម , បន្ទាយមានជ័យ , ពោធិសាត់ , ឧត្តរមានជ័យ , កំពង់ឆ្នាំង , កំពង់ស្ពឺ និងខេត្តកណ្តាល ។

ឆ្លៀតក្នុងឱកាសនោះលោកស្រី ក៏បានថ្លែងអំណរគុណ ដល់លោករដ្ឋមន្ត្រី ដែលបានបង្កលក្ខណះងាយស្រួល ដល់គណ:ប្រតិភូ ( CPM ) របស់ ADB ដើម្បីកសាងនូវយុទ្ធសាស្រ្ត ( CPS ) សម្រាប់វិស័យធនធានទឹក ក្នុងព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីទទួលស្តាប់នូវ របាយការណ៍ខាងលើ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះការជួយគាំទ្ររបស់ ADB នាពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ន ក្នុងការធ្វើទំនើបកម្ម លើប្រព័ន្ធធារាសាស្រ្តសំដៅ ដល់ការគ្រប់គ្រង និងប្រើប្រាស់ទឹកប្រកប ដោយប្រសិទ្ធភាព និងនិរន្តភាព ៕

To Top