ព័ត៌មានជាតិ

ក្រុមហ៊ុនមួយ បោះទុនជិត៦លានដុល្លារ បង្កើតរោងចក្រកាត់ដេរ ក្នុងខេត្តតាកែវ

ភ្នំពេញ៖ តាមសំណើសុំ វិនិយោគលើគម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន CONCEPT CREATOR FASHION (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគ ស្ថិតនៅអគារ A ភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ១.៤៤១កន្លែង។

To Top