ប៉េកាំង៖ អាជ្ញាធរបាន និយាយកាលពី ថ្ងៃអង្គារ ថ្ងៃទី ២៨ មករាថា ចំនួនអ្នកស្លាប់ ដោយសារការឆ្លងវីរុស កូរ៉ូណាវីរុស នៅប្រទេសចិនបានកើនឡើងដល់ ១០៦ នាក់ខណៈដែល មានករណីថ្មីជិត ១.៣០០ ត្រូវបានបញ្ជាក់។
យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី២៨ ខែមករា បានឱ្យដឹងថា គណៈកម្មការសុខាភិបាល នៅភាគកណ្តាល ខេត្តហ៊ូប៉ី ដែលជាចំណុច កណ្តាលនៃការរាតត្បាតបាននិយាយថា មនុស្ស ២៤ នាក់ទៀតបានស្លាប់ដោយសារវីរុស ហើយមនុស្ស ១.២៩១ នាក់បានឆ្លងជំងឺនេះ ដែលបង្កើនចំនួន ករណីដែលបានបញ្ជាក់សរុប ដល់ជាង ៤០០០ នាក់នៅទូទាំងប្រទេស៕ ប្រែសម្រួលៈ ណៃ តុលា