ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃ ចាប់ខ្លួនអ្នកយកព័ត៌មាន របស់ CNN ពីររូប

បរទេស៖ សមាជិកពីរនាក់ នៃក្រុមប្រព័ន្ធផ្សព្វផ្សាយ CNN ត្រូវបានចាប់ខ្លួននៅខេត្ត Udon Thani នៅថ្ងៃអាទិត្យពីបទបំពាននៅកន្លែងកើតហេតុឧក្រិដ្ឋកម្ម នៃការសម្លាប់រង្គាលនៅមណ្ឌលថែទាំ Nong Bua Lamphu ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកយកព័ត៌មានជនជាតិអូស្ត្រាលីឈ្មោះ Anna Coren អាយុ ៤៧ ឆ្នាំដែលបានរាយការណ៍ពីខាងក្នុង ថ្នាក់ថ្នាលបណ្តុះ (មណ្ឌលថែទាំ) ហើយអ្នកថតរូបជនជាតិអង់គ្លេស ឈ្មោះ Daniel Hodge អាយុ ៣៤ឆ្នាំ ត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលីស Na Klang ដែលមានយុត្តាធិការលើកន្លែងកើតហេតុ។

ការចាប់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីប្រធានរដ្ឋបាលសង្កាត់ Uthai Sawan លោក Danaichoke Boonsom បានដាក់ការចោទប្រកាន់លើ CNN នៅប៉ុស្តិ៍នគរបាល Na Klang ។

លោក Danaichoke បាននិយាយថា ការផ្សាយរបស់ CNN បានធ្វើឱ្យប៉ះពាល់ ដល់អ្នកស្រុកយ៉ាងធ្ងន់ធ្ងរ ជាពិសេសសាច់ញាតិរបស់ជនរងគ្រោះ។

ក្រុមការងាររបស់ CNN បានចាក់ផ្សាយរូបភាពក្រាហ្វិចពីខាងក្នុងសាលានោះ ដែលបណ្ដាលឱ្យមានការខឹងសម្បារជាសាធារណៈ និងការចោទប្រកាន់ពីប្រព័ន្ធផ្សព្វផ្សាយថៃថា បានបំពានក្រមសីលធម៌អ្នកសារព័ត៌មាន។

CNN ត្រូវបានចោទប្រកាន់ពីបទទន្ទ្រាននៅសង្កាត់ Uthai Sawan ជាកន្លែងដែលអតីតប៉ូលីសអាយុ ៣៤ឆ្នាំម្នាក់បានបើកការវាយប្រហារដោយកាំភ្លើង និងកាំបិត បណ្តាលឲ្យមនុស្ស ៣៦ នាក់ស្លាប់ក្នុងនោះមានកុមារតូចៗ ២៤ នាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top