បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់ប្រទេសអ៊ុយក្រែន គឺជាអ្នកដែលស្ថិតនៅពីក្រោយ នៃផែនការវាយប្រហារ ដោយភេវរកម្មទៅលើស្ពាន នៅក្នុងតំបន់ Crimea ។
លោកប្រធានាធិបតី បានធ្វើការអះអាងនេះ ដោយសារមានរបាយការណ៍ស៊ើបអង្កេត ដែលធ្វើឡើងដោយក្រុមការងារសំងាត់ របស់ជាតិហើយបញ្ជាក់ទៀតថា ការវាយប្រហារដែល រៀបចំដោយអ៊ុយក្រែន និងជាមួយនឹងការគាំទ្រ មួយចំនួន ពីសំណាក់ជនជាតិរុស្សី និងជនជាតិបរទេស ផ្សេងទៀតផងដែរ។
គួរឲ្យដឹងដែរថា ហេតុការណ៍នៃការវាយប្រហារ ដោយភេវរកម្មបានកើតឡើង នៅវេលាព្រលឹមថ្ងៃសៅរ៍កន្លងទៅនេះ ដោយការបង្កប់គ្រឿងផ្ទុះទៅនឹង រថយន្តដឹកទំនិញមួយ ធ្វើដំណើរឆ្លងកាត់ ស្ពាដ៏សំខាន់បំផុត របស់តំបន់ Crimea និងត្រូវបានគេដឹងថាជារថយន្ត ដែលបានធ្វើដំណើរពីប្រទេស ប៊ុលហ្គារី ឆ្លងកាត់ប្រទេសហ្សកហ្ស៊ី និងប្រទេសអាមេនី ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
