ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឲ្យត្រួតពិនិត្យ រកវីរុសកូរូណាឲ្យហ្មត់ចត់ ចំពោះអ្នកចូលពីទីក្រុងវូហាន ប្រទេសចិន

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះ បានបញ្ជាឱ្យត្រួតពិនិត្យយ៉ាងហ្មត់ចត់ នូវវីរុសកូរូណា ចំពោះអ្នកចូលមកក្នុងប្រទេសទាំងអស់ ពីទីក្រុងវូហាន របស់ប្រទេសចិន ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងចំពោះវីរុសនេះ។

លោក Yoon Do-han លេខាធិការជាន់ខ្ពស់ នៃនាយកដ្ឋានទំនាក់ទំនងសាធារណៈ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំជាមួយ លេខាធិការជាន់ខ្ពស់លោកមូន បានទទូចដល់តម្រូវការ ក្នុងការចាត់វិធានការ ដែលអាចធ្វើបានទាំងអស់ ដើម្បីការពារវីរុសពីការរីករាលដាល តាមរយៈការឆ្លងមេរោគបន្ទាប់បន្សំ។

ជាផ្នែកនៃវិធានការណ៍ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន បានបញ្ជាឱ្យបុគ្គលិករបស់ លោក ប្រមូលផ្តុំគ្រូពេទ្យយោធា និងគិលានុបដ្ឋាយិកា និងប្រើប្រាស់ទីតាំងយោធាបើចាំបាច់៕ ដោយ៖ ឈូក បូរ៉ា

To Top