នយោបាយ

សម្ដេចតេជោ ប្រកាសថានយោបាយ គឺគ្មានស្តង់ដារតែមួយឡើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា នយោបាយ គឺគ្មានស្តង់ដារតែមួយនោះទេ ហើយក៏គ្មានស្តង់អន្តរជាតិដែរ ខណៈកីឡាមានស្ដង់ដារតែមួយ។

ក្នុងពិធីបិទសន្និបាត កាយរឹទ្ធិជាតិកម្ពុជាអាណត្តិទី៤ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា នយោបាយគ្មានស្តង់ដារតែមួយនោះទេ ហើយក៏គ្មានស្តង់អន្តរជាតិអ្វីនោះដែរ ខណៈសម្ដេចអះអាងថា គឺមានកីឡាប៉ុណ្ណោះ ដែលមានស្ដង់ដារតែមួយ។

សម្ដេចតេជោបញ្ជាក់ថា «នយោបាយ គឺដូច្នេះ គឺទៅជាមួយ វាមិនអាចមានស្ដង់ដារទេ វាអត់មានក្រិតក្រមដាក់កន្លែងហ្នឹងទេ ដែលខ្លះហៅថា ស្ដង់ដារអន្ដរជាតិ តែខ្ញុំនៅតែបញ្ជាក់ថា នយោបាយអត់មានស្ដង់ដារទេ គឺមានតែកីឡាតែមួយគត់ដែលមានស្ដង់ដារ។ ឯងនយោបាយ អត់មានស្ដងដារតែមួយទេ»។

សម្ដេចតេជោបន្ដថា ប្រទេសខ្លះយកប្រព័ន្ធបោះតាមឆ្នោត តាមបែបសភា បោះតាមឯកកត្តានាមខ្លះ ប៉ុន្ដែក៏បោះតាមសមមាត្រដែរ។

នាឱកាសនោះ សម្តេចតេជោក៏បានរំលឹកពីផលលំបាកកើតចេញពីសង្គ្រាម គឺមិនត្រឹមតែនាំមកនូវភាពខ្ទេចខ្ទាំរបស់ជាតិនោះទេ សូម្បីតែចលនាកាយរឹទ្ធិជាតិកម្ពុជា កាកបាទក្រហមកម្ពុជា និងចលនាផ្សេងៗ ក៏ត្រូវបានបែងចែក និងដណ្តើមគ្នាទាមទារការទទួលពីស្ថាប័នអន្តរជាតិ៕

To Top