សេអ៊ូល៖ យោងតាមទិន្នន័យ បានបង្ហាញកាលពីថ្ងៃអាទិត្យថា ឱនភាពពាណិជ្ជកម្ម របស់ប្រទេសកូរ៉េខាងត្បូង ជាមួយប្រទេសជប៉ុន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ១៦ ឆ្នាំក្នុងឆ្នាំ ២០១៩ ដោយសារការធ្លាក់ចុះ នៃការនាំចូល ។
យោងតាមសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថា ទីក្រុងសេអ៊ូល មានឱនភាពពាណិជ្ជកម្មចំនួន ១៩,១៦ ពាន់លានដុល្លារជាមួយទីក្រុងតូក្យូ នៅឆ្នាំ ២០១៩ ដែលការធ្លាក់ចុះមានរយៈពេល ១៦ឆ្នាំហើយ។
ប៉ុន្តែវាទាបបំផុត ចាប់តាំងពីឱនភាព ១៩,០៣ ពាន់លានដុល្លារ បានរាយការណ៍កាលពីឆ្នាំ ២០០៣ ។ បើយោងតាម KITA បានឲ្យដឹងថា ការនាំចូលទំនិញ របស់ប្រទេសជប៉ុន បានធ្លាក់ចុះ ១២,៩ ភាគរយពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ ខណៈការនាំចេញបានធ្លាក់ចុះ ៦,៩ ភាគរយក្នុងរយៈពេលដូចគ្នា ៕
ដោយ ឈូក បូរ៉ា