ព័ត៌មានជាតិ

នាយប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត ចាត់មន្រ្តី ចុះសួរសុខទុក្ខមន្រ្តី កំពុងសម្រាកព្យាបាល នៅគ្លីនិកឯកជន

ភ្នំពេញ៖ នាយប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានចាត់បញ្ជូនក្រុមការងារចំនួន ៤រូប ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន់ ប៊ុនថា ឋានៈនាយរងប៉ុស្តិ៍ ដើម្បីសួរសុខទុក្ខលោកវរសេនីយ៍ទោ សៀង អ៊ិន នាយរងប៉ុស្តិ៍ ដែលមានជំងឺរលាកពោះវៀនធំ កំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន “នគររាជ” ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី បានឱ្យដឹងថា លោក តែងតែយកចិត្ត ខ្ពស់ចំពោះសុខទុក្ខមន្រ្តីក្រោមឱវាទ ហើយដែលកន្លងមកលោក តែងតែផ្ដល់កម្លាំងចិត្ត និងបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភមន្ត្រីដែលជួបការលំបាកគ្រប់ៗគ្នា ជាពិសេសជាក់ស្ដែងនៅថ្ងៃនេះ លោកបានចាត់បញ្ជូនក្រុមការងារតំណាងឱ្យប៉ុស្តិ៍ចំនួន ០៤រូប ដើម្បីចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ សៀង អ៊ិន និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១.០០០.០០០៛(មួយលានរៀល) ជូនអ្នកជំងឺថែមទៀតផង ៕

To Top