ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ឆ្លើយតបទៅនឹងព័ត៌មានថា នឹងរារាំងការធ្វើដំណើរ នៃក្រុមមនុស្សប្រុស គ្រប់អាយុចូលទាហាន

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត rt.com កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា អជ្ញាធរនៃប្រទេសរុស្សីបច្ចុប្បន្ន គឺមិនមានឬសូម្បីតែ ពិចារណាក្នុងការដាក់បម្រាម ធ្វើដំណើរចំពោះជនជាតិរុស្សី ដែលជាមនុស្សប្រុសគ្រប់អាយុ ចូលទាហាននោះទេ ក្នុងពេលដែលកន្លងមក ប្រទេសបានប្រកាសកេណ្ឌ
ទ័ពបន្ថែមនោះ។

អ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov បានចេញមកធ្វើការឆ្លើយតប បែបនេះទៀតថា៖ វិមានក្រមឡាំងគ្មានផែនការ ឬគំនិតផ្តួតផ្តើមណាមួយ
បែបនេះឡើយ។ ខ្ញុំមិនដែលបានដឹងថា មានផែនការបែបនេះ ឬសូម្បីតែពង្រាងច្បាប់ ដើម្បីធ្វើការពិចារណានោះទេ។

គួរឲ្យដឹងដែរថា ការឆ្លើយតបបែបនេះ នៅក្រោយមានការលើកឡើង ដោយមេដឹកនាំរដ្ឋ Crimea លោក Vladimir Konstantinov កាលពីថ្ងៃអង្គារម្សិលមិញ ទៅកាន់ក្រុមប្រឹក្សារដ្ឋសភាថា ពលរដ្ឋរុស្សីទាំងឡាយ ដែលជាបុរសនិងមានអាយុ ចូលទ័ពគួរតែត្រូវបានដាក់បម្រាម មិនឲ្យធ្វើដំណោះរចេញពី ក្រៅប្រទេសនោះឡើយ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តអំពាវនាវទៀតថា បុរសជនជាតិរុស្សីទាំងឡាយណា ដែលបានចាកចេញពី ប្រទេសទៅហើយនោះនៅ បន្ទាប់ពីការប្រកាសចល័តទ័ពទ្រង់ទ្រាយធំ របស់រុស្សីគួរតែត្រូវ បានចុះឈ្មោះនៅក្នុងបញ្ជី ពិសេសមួយរបស់រុស្សីផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top