ព័ត៌មានជាតិ

អធិការនគរបាលក្រុងស្វាយរៀង ដឹកនាំកម្លាំងចុះអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក

ស្វាយរៀង៖ ដើម្បីថែរក្សាការពារសន្តិសុខសុវត្ថិភាព និងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងភូមិសាស្រ្តក្នុងក្រុងស្វាយរៀងលោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានដឹកនាំកម្លាំងនគរបាលក្រុង ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក យានយន្តគ្រប់ប្រភេទលើដងផ្លូវ ដែលមិនគោរពច្បាប់នៅចំណុច រង្វង់មូលក្នុងក្រុងស្វាយរៀង។

លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា កំលាំងនគរបាលក្រុងតែងតែ ដឹកនាំកម្លាំងចុះត្រួតពិនិត្យចល័ត នៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួន ទៅតាមគោលដៅ ដែលបានកំណត់ក្នុងក្រុងស្វាយរៀង ជាពិសេសសហការជាមួយ ប្រជាការពារបានដាក់កម្លាំងជិះល្បាត ២៤ម៉ោង នៅក្នុងភូមិសាស្ត្រក្នុងក្រុង ដើម្បីត្រួតពិនិត្យការពារ សន្តិសុខសុវត្ថិភាព និងបង្រ្កាបរាល់បទល្មើសផ្សេងៗ ។

លោកបន្តថា ចំពោះការអនុវត្តន៍រឹតបន្តឹង នូវច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះ គឺធ្វើផាកពិន័យអ្នកដែលមាន ម៉ូតូអត់ស្លាកលេខ កញ្ចក់មួក និងរថយន្តបើកបរមិនពាក់ខ្សែក្រវ៉ាត់ គឺធ្វើជាប្រចាំដូចភ្លៀងរលឹម នៅតាមដងផ្លូវនានា ក្នុងមូលដ្ឋានជាមួយនឹង លោកអធិការរងទទួលផែនចរាចរណ៏ក្រុង។

លោកក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀងទាំងអស់ គ្នាត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ឱ្យ បាគ្រប់ៗគ្នា គឺជិះម៉ូតូត្រូវ មានមួកសុវត្ថិភាព កញ្ចក់ និងស្លាកលេខអោយបានត្រឹមត្រូវ គឺដើម្បីអ្នកការពារជីវិតខ្លួនឯង ៕

To Top