បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ក្នុងអំឡុងពេល ធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការវាយប្រហារដោយមីស៊ីលថ្មី សំដៅលើទីបញ្ជាការ និងគ្រប់គ្រងយោធាអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ប្រទេសនេះត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោធាបានអះអាងថា ការវាយប្រហារបានចំគោលដៅទាំងអស់ ដែលបានគ្រោងទុក ហើយ «បានសម្រេចគោលដៅរបស់ពួកគេ»។
នៅព្រឹកថ្ងៃដដែល មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ពីការវាយប្រហារ រយៈចម្ងាយឆ្ងាយរបស់រុស្សីបន្ថែមទៀត នៅក្នុងការវាយប្រហារឡើងវិញ កាលពីថ្ងៃចន្ទ។
លោក Andrey Sadovoy អភិបាលក្រុង Lvov ភាគខាងលិចប្រទេសអ៊ុយក្រែន បាននិយាយថា ទីក្រុងរបស់លោកប្រឈម នឹងការដាច់ភ្លើងមួយទៀត ដោយសារតែការខូចខាត ដែលបង្កឡើងដោយរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា