បរទេស៖ យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto នៅក្រោយជំនួបជាមួយនឹង រដ្ឋមន្ត្រីកិច្ចការងារថាមពលរបស់អឺរ៉ុប ជាច្រើនរូបរួចមកបានឲ្យដឹងថាវិបត្តិថាមពល ដែលកំពុងបន្តកើតមានឡើង នៅក្នុងប្លុកអឺរ៉ុប ទំនងជានឹងអូសបន្លាយរយៈពេលយ៉ាងយូរ ហើយបន្តទៅដល់ឆ្នាំ២០២៣ និង២០២៤ ឬលើសនេះជាមិនខាន។
លោក Szijjarto បានបន្តបែបនេះថា៖ ពួកយើងនៅពេលនេះ កំពុងមើលឃើញទាំងអស់គ្នា ហើយនូវអ្វីដែលជាវិបត្តថាមពល ជាប្រវត្តិសាស្ត្រ របស់ពិភពលោក និងជាវិបត្តិដែលមានរយៈពេលវែង ហើយគឺជាវិបត្តិដែលបណ្តាមកពី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធភូមិសាស្ត្រ ដែលមានលក្ខណៈផ្សារភ្ជាប់ ជាមួយនឹងបញ្ហាសន្តិសុខ ដែលវាទាមទារនូវដំណោះស្រាយ រយៈពេលយូរដូចគ្នា។
ក្នុងនោះផងដែរលោក Szijjarto ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀង ដែលហុងគ្រីបានទទួលការផ្គត់ផ្គង់ ពីប្រទេសរុស្សី តាមរយៈបំពង់បង្ហូរប្រេងរបស់តួគី TurkStream ដែលវាបានធ្វើឲ្យវិស័យថាមពល របស់ប្រទេសហុងគ្រី នៅពេលនេះត្រឡប់មករក ស្ថេរភាពទៅវិញហើយផងដែរ៕ ប្រែសម្រួល៖ស៊ុនលី