ក្នុងកិច្ចប្រជុំកំពូលអំពីវិស្វកម្មគ្រឿងចក្រក្រុង បែរឡាំង ដែលធ្វើឡើងនាពេលថ្មីៗកន្លងទៅនេះ ការរក្សាការប្រាស្រ័យ ទាក់ទងខាងពាណិជ្ជកម្ម ជាមួយប្រទេសចិន បានក្លាយជាប្រធានបទក្តៅគគុក ។ លោក Olaf Scholz នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ បានបញ្ជាក់ម្តងទៀតថា នឹងគាំទ្រ ចំពោះការធ្វើសកលភាវូបនីយកម្ម ដោយបានលើកឡើងថា “ការផ្តាច់ទំនាក់ទំនង ជាមួយប្រទេសចិន” គឺជាចម្លើយខុសឆ្គងទាំងស្រុង ហើយបានសង្កត់ធ្ងន់ថា គួរ”ធ្វើជំនួញ”ជាមួយប្រទេស ជាច្រើនដែលបូករួមទាំង ប្រទេសចិនផងដែរ ។
ក្នុងបរិបទដែលប្រទេស មួយចំនួន ឃោសនាបំប៉ោងពី” ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន” និងហានិភ័យថមថយចុះ នៃសេដ្ឋកិច្ចពិភពលោក មានភាពកាន់តែធ្ងន់ធ្ងរពីមួយ ថ្ងៃទៅមួយថ្ងៃ សំឡេងប្រកបដោយវិចារណញ្ញាណ របស់មន្ត្រីអឺរ៉ុបទាំងនេះ គឺគួរឱ្យមជ្ឈដ្ឋានខាងក្រៅស្តាប់ឱ្យម៉ត់ចត់ ។ អាចឃើញបានថា មូលហេតុដែល” ការធ្វើជំនួញជាមួយប្រទេសចិន” បានក្លាយជាជម្រើស របស់សហគ្រាស នៃប្រទេសកាន់តែច្រើនឡើងៗ ពោលគឺ ឋានៈរបស់ប្រទេសចិន ដែលត្រូវគេប្រៀបប្រដូចជា”ទីផ្សារពិភពលោក”និងជា”រោងចក្រពិភពលោក” ជាកត្តាដ៏សំខាន់ទាំងពីរ ។
ប្រការនេះមិនត្រឹម តែបានកែលម្អជីវភាព រស់នៅរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ឱកាស អភិវឌ្ឍន៍កាន់តែច្រើន ដល់បណ្តាប្រទេសនានា នៅលើពិភពលោកផងដែរ ។ មិនដល់មួយខែទៀត ពិព័រណ៍នាំចូលចិន អន្តរជាតិ លើកទី ៥ ជិតនឹងប្រារព្ធឡើង ។ ដល់ពេលនោះ នឹងមានសហគ្រាស លំដាប់កំពូលទាំង ៥០០ លើពិភពលោក និងសហគ្រាសធំ និងសំខាន់ចំនួនជាង ២៨០ សហគ្រាសនឹងចូលរួមពិព័រណ៍លើកនេះ ដែល”អត្រាចូល រួមម្តងទៀត” នៃសហគ្រាសទាំងនេះ គឺដល់ទៅជិត ៩០ ភាគរយ ។ តាមការប៉ាន់ ប្រមាណ ផលិតផលប្រកប ដោយគុណភាពខ្ពស់មកពីប្រទេស កាន់តែច្រើនឡើងៗ នឹងដាក់លក់ក្នុងទីផ្សារចិន ក្នុងន័យសម្រេចបាននូវការផ្តល់ផល ប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។
យោងតាម《សន្ទស្សន៍នវានុវត្តន៍សកល》 ដែលអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានចេញផ្សាយឱ្យដឹងថា ចំណាត់ថ្នាក់របស់ចិន ក្នុងវិស័យច្នៃប្រឌិតថ្មី លើទូទាំង ពិភពលោក បានកើនឡើងពីលេខរៀងទី ៣៤ កាលពីឆ្នាំ ២០១២ ដល់លេខរៀងទី ១២ នៅឆ្នាំ ២០២១ នេះគឺមានន័យថា ការអភិវឌ្ឍ ឧស្សាហកម្ម ទទួលបានកម្លាំងជំរុញខាងបច្ចេកវិទ្យា កាន់តែច្រើន ហើយខ្សែសង្វាក់ឧស្សាហកម្ម ក៏មានឧត្តមភាពកាន់ តែលេចធ្លោផងដែរ ។
ចាប់តាំងពីឆ្នាំ ២០២០ មក ប្រទេសចិន បាននិងកំពុងរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទី១ របស់សហភាពអឺរ៉ុបក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ហើយកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្ម សរុបខាងការនាំចេញនាំចូលរវាងចិននិងសហភាពអឺរ៉ុប បានវាយទម្លុះ ៨០០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង ។ តួលេខនេះបានបញ្ជាក់យ៉ាង ពេញលេញពីប្រការទាំងអស់នេះ ៖ កិច្ចសហប្រតិបតិ្តការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប បាននិងកំពុងផ្តល់ជំនួយ ជាវិជ្ជមានដល់ការអភិវឌ្ឍ នៃភាគីទាំងពីរ ហើយនិន្នាការនៃការផ្តល់ ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះបែបនេះគួរតែរក្សាក្នុងរយៈពេលយូរ ។
សូមបញ្ជាក់ថា ប្រទេសចិនកំពុងផ្តល់នូវ”ភាពប្រាកដប្រជា”ដ៏កម្រមាន សម្រាប់ពិភពលោក ។ បើមើលពីចក្ខុវិស័យវែងឆ្ងាយអាចឃើញថា អនាគតអភិវឌ្ឍន៍ផ្ទាល់ខ្លួន របស់ចិនគឺមានភាពប្រាកដប្រជា ការប្តេជ្ញាចិត្តរបស់ចិនក្នុងការធ្វើកំណែទម្រង់ និងបើកទូលាយ គឺមានភាពប្រាកដប្រជា ហើយអាកប្បកិរិយារបស់ចិន ក្នុងការបន្តបង្កើន កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានា ក៏មានភាពប្រាកដប្រជាផងដែរ ។
“ការស្វែងរកផលប្រយោជន៍ គឺគួរស្វែងរកផល ប្រយោជន៍ជាមួយគ្នា “។ ប្រទេសចិនកំពុងអបអរស្វាគមន៍ ភ្ញៀវដែលមកពីគ្រប់ ទីកន្លែងនៅលើពិភពលោក តាមរយៈការបន្តពង្រីក ការបើកទូលាយនិងបរិយាកាស ប្រកបអាជីវកម្ម ដែលត្រូវបានកែលម្អជាបន្តបន្ទាប់ ហើយក៏កំពុងទទួលការ យកចិត្តទុកដាក់ពីសំណាក់ ពិភពលោកទាំងមូលតាមរយៈទស្សនៈ ស្តីពីការ ធ្វើកិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ ក្នុងន័យផ្តល់កម្លាំងចលករ របស់ចិនដែលមិនចេះចប់មិនចេះហើយ ដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ៕
វិទ្យុមិត្តភាពកម្ពុជាចិន