នយោបាយ

បទវិភាគ ៖ សង្គ្រាមពាណិជ្ជកម្ម ជាមួយប្រទេសចិន របស់អាមេរិក ទទួលបរាជ័យទាំស្រុង ភាគីអាមេរិក ត្រូវក្រេបជញ្ជក់មេរៀន

“ការយកពន្ធគយ ចំពោះប្រទេសចិនទទួលបរាជ័យទាំងស្រុង ខាងវិស័យសេដ្ឋកិច្ច នយោបាយនិងច្បាប់ ។” កាសែត«The Hill»របស់អាមេរិក បានចុះផ្សាយអត្ថបទនៅពេលថ្មីៗនេះ ដោយទទួលស្គាល់ថាសង្គ្រាមពាណិជ្ជកម្ម ជាមួយប្រទេសចិន របស់អាមេរិកទទួលបរាជ័យ ទាំងស្រុង ។

កាលពីខែមីនា ឆ្នាំ ២០១៨ រដ្ឋាភិបាលលោក Trump អាមេរិកនាពេលនោះបានបំផុស សង្គ្រាមពាណិជ្ជកម្ម ចំពោះប្រទេសចិន ដោយយកអ្វីដែលហៅថា “ការពិនិត្យអង្កេតលេខ៣០១”ធ្វើជាលេស បានដំឡើងពន្ធខ្ពស់លើទំនិញចិន ក្នុងតម្លៃប្រហែល៣៦ម៉ឺនលានដុល្លារ អាមេរិកដែលនាំចេញទៅអាមេរិក ។ ក្រោយពីរដ្ឋាភិបាល លោកBiden ឡើងកាន់អំណាច នៅខែមករាឆ្នាំ២០២១ បានបន្តអនុវត្តគោលនយោបាយ ពន្ធគយចំពោះប្រទេសចិន របស់រដ្ឋាភិបាល អាមេរិកអាណត្តិមុន។ ប៉ុន្តែការពិតបានបញ្ជាក់ថា សង្គ្រាមពន្ធគយ ដែលបានដំណើរការ អស់រយៈពេលជាង៤ឆ្នាំលើកនេះ គឺលើកដុំថ្មមក ទម្លាក់លើជើងខ្លួនឯង ហើយទម្លាក់មួយទំហឹង និងត្រូវរបួសខ្លាំងទៀតផង ។

ទិន្នន័យសេដ្ឋកិច្ចគឺជាការបង្ហាញ យ៉ាងច្បាស់ក្រឡែត ។ តាមការស្រាវជ្រាវរបស់ក្រុមហ៊ុនMoody’sបង្ហាញឱ្យឃើញថា ចំណាយពន្ធលើសពី៩០ភាគរយ ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន របស់អាមេរិកគឺ ទទួលបន្ទុកដោយភាគីអាមេរិក ។ ទីភ្នាក់សារព័ត៌មានBloombergបានចង្អុលបង្ហាញថា ការដំឡើងពន្ធគយ ចំពោះប្រទេសចិន បានបង្កើនចំណាយ របស់អ្នកប្រើប្រាស់និងសហគ្រាស អាមរិកយ៉ាងច្រើន ហើយក៏មិនបាន ធ្វើឱ្យផលិតកម្មអាមេរិកងើបជាថ្មី ឡើងវិញនោះដែរ ។

មិនត្រឹមតែប៉ុណ្ណោះទេ តាមទិន្នន័យ នៃក្រសួងពាណិជ្ជកម្ម អាមេរិកបង្ហាញឱ្យឃើញថា នៅឆ្នាំ២០២១ឱនភាពពាណិជ្ជកម្ម ទំនិញជាមួយប្រទេសចិនរបស់អាមេរិក បានកើនឡើង១៤.៥ភាគរយ មានដល់ទៅ៣៥ម៉ឺន៥ពាន់៣រយលានដុល្លារអាមេរិក ។ មានការស្រាវជ្រាវពាក់ព័ន្ធផ្សេងទៀត បង្ហាញ ឱ្យឃើញថាសង្គ្រាមពាណិជ្ជកម្ម ជាមួយប្រទេសចិនបានបណ្តាលឱ្យសហគ្រាស អាមេរិកខាតបង់តម្លៃទីផ្សារ ចំនួន១៧០ម៉ឺនលានដុល្លារ អាមេរិក បាត់បង់ឱកាសការងារជិត២៥ម៉ឺន ចំណាយនៃគ្រួសារនីមួយៗ គិតជាមធ្យមក្នុងមួយឆ្នាំបានកើន ឡើងជិត១ពាន់៣រយដុល្លារអាមេរិក ។

គ្មានអ្វីគួរឱ្យសង្ស័យឡើយ មេរៀនដែលបណ្តាល ឱ្យអាមេរិកទទួលបរាជ័យទាំងស្រុង ក្នុងសង្គ្រាមពន្ធគយជាមួយប្រទេសចិន គឺមានភាពជ្រាលជ្រៅណាស់ ។ ប៉ុន្ដែ តើក្រេបជញ្ជក់មេរៀនយ៉ាងដូចម្ដេច គឺកំពុងតែសាកល្បងប្រាជ្ញារបស់អ្នក នយោបាយវ៉ាស៊ីនតោន ។

ជាបឋម ពួកគេចាំបាច់ត្រូវដឹងច្បាស់ថា ទង្វើដែលផ្ទុយពីចំណេះទូទៅខាងសេដ្ឋកិច្ច និងក្រិតក្រមទីផ្សារគឺមិនអាចទៅរួចទេ ។ ទី២ ការប្រើអ្វីដែលហៅថា “ភាពត្រឹមត្រូវខាងនយោបាយ ”មកបំភាន់គោល នយោបាយចំពោះប្រទេសចិន វាមិនអាចដោះស្រាយបញ្ហារបស់ខ្លួននោះទេ។ បើសិនជាដើម្បីបង្ហាញ“អាកប្បកិរិយាតឹងរ៉ឹង ចំពោះប្រទេសចិន” បែរទៅមិនហ៊ានលុប ចោលពន្ធបន្ថែមនោះគឺ ជាកលល្បិចនយោបាយ ដែលគិតមិនបានវែងឆ្ងាយ ហើយបំផ្លាញផលប្រយោជន៍រដ្ឋ និងប្រជាជនអាមេរិក ។

ប៉ុន្មានឆ្នាំកន្លងមកនេះ មិនថាបំផុល“ ការប្រកួតប្រជែងខាងយុទ្ធសាស្រ្ត”ក៏ដោយ ឬបង្ក“ការបដិបក្ខគ្នា ដោយគ្រប់ជ្រុងជ្រោយ”ក៏ដោយ ក៏សុទ្ធតែបញ្ជាក់ថា ការយល់ដឹងចំពោះប្រទេសចិន របស់ភាគីអាមេរិកមានកំហុសយ៉ាងធ្ងន់ ។ ភាគីចិនបានបញ្ជាក់ជាច្រើន លើកហើយថា គោលដៅនៃការអភិវឌ្ឍ មិនមែនលើសឬជំនួសអាមរិកនោះទេ តែគឺជាការជម្នះលើខ្លួនឯងឥតឈប់ឈរ ដើម្បីធ្វើឱ្យប្រជាជនចិនមានជីវភាពរស់នៅកាន់តែល្អប្រសើរ ។

ចិននិងអាមេរិកមានទំនាក់ទំនងល្អ នឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ការធ្វើបដិបក្ខគ្នា នឹងមានផលប៉ះពាល់ទាំងសងខាង នេះជាហេតុផលដែលត្រូវបានបញ្ជាក់ ជាច្រើនដងច្រើនលើកពីការពិត ។ យើងសង្ឃឹមថាភាគីអាមេរិក អាចក្រេបជញ្ជក់មេរៀនពីបរាជ័យ កែទង្វើខុសឆ្គងឱ្យត្រឹមត្រូវ ហើយមានតែបើកទ្វារទើបអាចឆ្ពោះទៅរកអនាគត នៃកិច្ចសហប្រតិបត្តិការឈ្នះៗ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top