ដាម៉ាស៖ សេចក្តីថ្លែងការណ៍យោធា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមឧទ្ទាមប្រឆាំងស៊ីរី កំពុងរៀបចំប្រឌិតការវាយប្រហារគីមីមួយ នៅក្នុងតំបន់នានាក្នុងខេត្ត Idlib និងខេត្ត Aleppo នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីរៀបចំចំពោះកងទ័ព របស់ប្រទេសស៊ីរី។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានដកស្រង់សេចក្តីថ្លែងការណ៍យោធាមួយ ដោយថាក្រុមឧទ្ទាម នៅភាគខាងលិចនៃទីក្រុង Alepo និងទីប្រជុំជនខេត្ដ Idlib កំពុងរៀបចំក្លែងបន្លំការវាយប្រហារគីមី ដើម្បីដាក់ពង្រាយកងកម្លាំងស៊ីរី និងបញ្ឈប់ការរីកចម្រើនរបស់ពួកគេ ប្រឆាំងនឹងក្រុមឧទ្ទាមនៅក្នុងតំបន់ ដែលបានលើកឡើងខាងលើនេះ។
សេចក្តីថ្លែងការណ៍បានចោទប្រកាន់ថា ក្រុមឧទ្ទាមកំពុងត្រៀម ធ្វើការវាយប្រហារ ក្រោមការគាំទ្ររបស់តួកគី ដោយកត់សម្គាល់ថា ការប្រឌិតបែបនេះ នឹងមិនសម្រេចបាននូវគោលដៅ ដែលចង់នាំប្រតិបត្តិការយោធា របស់ប្រទេសស៊ីរីឱ្យបញ្ឈប់នោះទេ៕ ដោយ៖ ឈូក បូរ៉ា