ព័ត៌មានអន្តរជាតិ

អ្នក​កាសែត ​អ៊ុយក្រែន​ម្នាក់ ច្រាន​ចោល​ការ​ឆ្លើយ​តប​ នុយក្លេអ៊ែរ​ របស់​លោកម៉ាក្រុង ថាកុំ​ធ្វើ​ដូច​បារាំង

គៀវ៖ អ្នកកាសែតអ៊ុយក្រែន លោកស្រី Kate Levchuk កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ចំពោះការថ្លែងសារ របស់លោក បន្ទាប់ពីបានឲ្យនៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃពុធថា បារាំងនឹង “ជាក់ស្តែង” ជៀសវាងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ជាការឆ្លើយតប ក្នុងករណីមានការវាយប្រហារ នុយក្លេអ៊ែរ របស់រុស្ស៊ី នៅអ៊ុយក្រែន។

លោកស្រី បានលើកឡើងថា “យើងមិនចង់បាន សង្រ្គាមលោកនោះទេ” លោកម៉ាក្រុង បានសរសេរដោយបន្ថែមថា “យើងកំពុងជួយអ៊ុយក្រែន ឱ្យទប់ទល់នៅលើដី របស់ខ្លួន ប៉ុន្ដែមិនវាយប្រហាររុស្ស៊ីនោះទេ។  លោក វ្ល៉ាឌីមៀ ពូទីន ត្រូវតែបញ្ឈប់សង្រ្គាមនេះ និងគោរពបូរណភាពទឹកដី របស់អ៊ុយក្រែន”។

ការអត្ថាធិប្បាយ របស់លោកបានទាក់ទាញ ការរិះគន់ពីអ្នកយកព័ត៌មាន អ៊ុយក្រែន ដែលធ្វើការជាអ្នកឆ្លើយឆ្លង ព័ត៌មានពិសេស សម្រាប់ Kyiv Post ។  លោកស្រីបានឆ្លើយតបទៅនឹង សាររបស់លោក ដោយលើកឡើងថា “អ្នកក៏មិនចង់មានសង្គ្រាមលោកលើកទី២ ដែរ។ ដូច្នេះអ្នកគ្រាន់តែស្វាគមន៍ពួក Nazis ចូលទៅក្នុងទឹកដីរបស់អ្នក ហើយអនុញ្ញាតឱ្យគេប្រយុទ្ធដើម្បីអ្នក។ ចូររៀនពីប្រវត្តិសាស្ត្រក្មេងៗ កុំធ្វើដូចបារាំង” ។

លោក ម៉ាក្រុង បានប្រាប់ទូរទស្សន៍បារាំងថា “ប្រទេសបារាំងមានគោលលទ្ធិនុយក្លេអ៊ែរ ដែលផ្អែកលើផលប្រយោជន៍សំខាន់ៗ របស់ប្រទេស និងត្រូវបានកំណត់យ៉ាងច្បាស់។ ទាំងនេះនឹងមិនជាប់ពាក់ព័ន្ធ នោះទេ ប្រសិនបើមានការវាយប្រហារ នុយក្លេអ៊ែរ នៅអ៊ុយក្រែន ឬក្នុងតំបន់”។ 

ជាការឆ្លើយតបទៅនឹង ការបង្ហោះរបស់ម៉ាក្រុង អ្នកប្រើប្រាស់បណ្ដាញ Twitter ដែលមានឈ្មោះថាJay in Kyiv បានឆ្លើយតបថា “ភាពទន់ខ្សោយរបស់លោក ម៉ាក្រុង គឺជារឿងព្រេងនិទាន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top