បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្សី លោក Vladimir Putin បានធ្វើការលើកឡើងថា មកដល់ពេលនេះ
រុស្សីមិនទាន់ចាំបាច់ ក្នុងការប្រើប្រាស់ការវាយប្រហារ ទ្រង់ទ្រាយធំឡើយ ទៅលើប្រទេសអ៊ុយក្រែន ពោលគឺនៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានធ្វើការបាញ់មីស៊ីល ជាច្រើនរះទៅលើប្រទេស អ៊ុយក្រែន។
លោកប្រធានាធិបតី បានបន្តទៀតថា គោលដៅធំបំផុតនិងអទិភាពបំផុត ដែលរុស្សីចង់វាយប្រហារនោះ នៅមិនទាន់បានកំណត់នៅឡើយ
ដោយបន្ទាន់អ៊ុយក្រែននឹងមិនខ្ទេចខ្ទី ដោយសារដៃរបស់គាត់ឡើយ ។
ទោះបីជាយ៉ាងណាក្តី លោកប្រធានាធិបតី ក៏បានបន្ថែមដែរថា ប្រទេសរុស្សីនឹងចាប់ផ្តើមកេណ្ឌទ័ពថ្មី ចំនួន៣០០០០០នាក់ទៀត ក្នុងរយៈពេល២សប្តាហ៍ ខាងមុខនេះ ហើយនេះក៏ជាលើកដំបូងដែរ ដែលរុស្សីបានធ្វើការប្រមូល ទ័ពបន្ថែមបន្ទាប់ពីបានវាយលុក ទៅលើប្រទេសអ៊ុយក្រែនអស់ រយៈពេលជិត៨ខែមកហើយនោះ ៕
ប្រែសម្រួល៖ស៊ុនលី