ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ អះអាងថា អាចគ្រប់គ្រងស្ថានភាព មេរោគកូរ៉ូណាបាន ១០០ភាគរយ ក្នុងពេលការឆ្លងមាន ៨ករណី

បរទេស៖ លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បាននិយាយថា រដ្ឋាភិបាល អាចផ្តល់ការធានា យ៉ាងពេញលេញថា ខ្លួនអាចទប់ស្កាត់ការផ្ទុះឡើង នូវវីរុសកូរ៉ូណាវីរុស នៅពេលដែលខ្លួន បានបង្កើនការឃ្លាំមើល និងវាយតម្លៃស្ថានភាព។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តី បាននិយាយនៅក្នុងកម្មវិធីផ្សាយ តាមទូរទស្សន៍កាលពីថ្ងៃចន្ទថា « រដ្ឋាភិបាល បានគ្រប់គ្រងស្ថានការណ៍ ១០០ ភាគរយ»។

លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានបន្ថែមថា វិធានការប្រុងប្រយ័ត្ន របស់រដ្ឋាភិបាល គឺស្របតាមស្តង់ដារអន្តរជាតិ ហើយការបញ្ចាំងការឆ្លុះកំដៅអ្នកដំណើរអន្តរជាតិមានប្រសិទ្ធិភាព។

លោកនាយករដ្ឋមន្រ្តីបា្រយុទ្ធបន្តថា ក្នុងចំណោមករណីឆ្លងវីរុសចំនួន ៨ ដែលត្រូវបានបញ្ជាក់ គឺមាន ៥ នាក់បានធូរស្រាល និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ ខណៈដែលអ្នកនៅសល់កំពុងស្ថិតក្នុង ការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ៕
ប្រែសម្រួលៈ ណៃ តុលា

To Top