ព័ត៌មានជាតិ

លោក កៅ ថាច ចុះត្រួតពិនិត្យមើលប្រសិទ្ធភាព នៃការប្រើប្រាស់ឥណទាន លើមុខសញ្ញាចញ្ចឹមត្រី ទីតាំងស្រុករវៀង

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យមើលប្រសិទ្ធភាព នៃការប្រើប្រាស់ឥណទាន លើមុខសញ្ញាចញ្ចឹមត្រីរបស់កសិដ្ឋាន ទាវឯក ដែលមានទីតាំងក្នុងមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ។

បច្ចុប្បន្នកសិដ្ឋានបានពង្រីកការចញ្ចឹមត្រីអណ្តែង ត្រីពោធិ៍ ត្រីរ៉ស់ ឆ្ពិន ជាដើម សម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងមូលដ្ឋាន។ 

ជាមួយគ្នានេះ, ម្ចាស់កសិដ្ឋានបានធ្វើការថ្លែងអំណរគុណ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានផ្តល់ឱកាស់ទំលាក់ឥណទាន ក្នុងអត្រាការប្រាក់ទាប ដល់កសិកដ្ឋានដើម្បីធ្វើការពង្រីកអាជីវកម្ម។ 

លោកបណ្ឌិតបានធ្វើការណែនាំ បន្ថែមដល់ម្ចាស់កសិដ្ឋាន គួរពិនិត្យលទ្ធភាពសិក្សាស្វែងយល់ បន្ថែមរបៀបបង្កាត់ពូជកូនត្រីអណ្តែង និងរបៀបធ្វើចំណីត្រីដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងសន្សំចៃថវិកា។ បន្ថែមលើនេះ, ដោយមើលឃើញការខិតខំប្រឹងប្រែង របស់កសិដ្ឋានដោយប្រើប្រាស់ឥណទានចំគោលដៅ។

លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ក្នុងករណីមានតមនរូវការឥណទានបន្ថែម អាចធ្វើការទាក់ទងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន៕

To Top