នៅថ្ងៃទី ១៤ ខែតុលា លោកXi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិត ដើម្បីអបអរសាទរការបង្កើតមជ្ឈមណ្ឌល នវានុវត្តន៍ និងចំណេះដឹងនៃការដឹកជញ្ជូន ប្រកបដោយនិរន្តរភាពអន្តរជាតិចិន។
លោក Xi Jinping បានចង្អុលបង្ហាញថា ការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃការដឹកជញ្ជូនសកល ជំរុញការតភ្ជាប់អន្តរជាសកល គឺមានសារៈសំខាន់ណាស់ក្នុងការធានាស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់ នៃចរាចរណ៍ទំនិញជាសកល និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍និងចំណេះដឹង នៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាពអន្តរជាតិប្រទេសចិន គឺជាវិធានការដ៏សំខាន់ដើម្បីគាំទ្រ ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។ ប្រទេសចិនមានឆន្ទៈរួម ជាមួយប្រទេសដទៃទៀត ប្រើប្រាស់យ៉ាងពេញលេញ នូវមជ្ឈមណ្ឌលនវានុវត្តន៍និងចំណេះដឹងនៃការដឹកជញ្ជូន ប្រកបដោយនិរន្តរភាពអន្តរជាតិចិន ដែលជាវេទិកាសម្រាប់ជំរុញ កិច្ចសហប្រតិបត្តិការផ្នែកដឹកជញ្ជូនជាសកល និងរួមចំណែកក្នុងការជំរុញគំនិតផ្តួចផ្តើម អភិវឌ្ឍន៍ពិភពលោក ដើម្បីរួមចំណែកក្នុងការជំរុញគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
សូមបញ្ជាក់ថា ពិធីសម្ពោធមជ្ឈមណ្ឌលនវានុវត្តន៍និងចំណេះដឹង នៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាពអន្តរជាតិចិន បានធ្វើឡើងនៅទីក្រុងប៉េកាំងនៅថ្ងៃដដែលនោះ៕