បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ហ្វូងបាតុករដ៏ច្រើនសន្ធឹកសន្ធាប់ បាននាំគ្នាប្រមូលផ្តុំ ធ្វើបាតុកម្មនៅតាមដងផ្លូវជាច្រើន ក្នុងទីក្រុងប៉ារីស ដើម្បីសម្តែងការមិនសប្បាយចិត្ត ចំពោះការកើនឡើងនៃ ចំណាយចាំបាច់ប្រចាំថ្ងៃ។
ព្រឹត្តិការណ៍នេះត្រូវបានកើតឡើង នៅក្រោយពេលដែលសហជីព ដ៏ធំបំផុតរបស់ប្រទេសនេះបន្តកូដកម្ម តាមរោងចក្រចម្រាញ់ប្រេង ហើយជាលទ្ធផលស្ថានីយ៍ប្រេងឥន្ធនៈ ជាច្រើននៅទូទាំងប្រទេសបានប្រកាសបិទទ្វា។
ការតវ៉ាប្រឆាំងដែលត្រូវបានរៀបចំ និងដឹកនាំដោយលោក Jean Luc Melenchon អតីតបេក្ខភាពប្រធានាធិបតីបារាំង មកគណបក្សឆ្វេងនិយម Left-Wing France Unbowed(LFI)៕
ប្រែសម្រួល៖ ស៊ុន លី