ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការធ្វើទំនើបកម្មតាមបែបផែនចិន ផ្តល់ជម្រើសថ្មីដល់ការធ្វើទំនើបកម្ម របស់មនុស្សជាតិ

ថ្ងៃទី ១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានតំណាងឱ្យគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។ ក្នុងនោះ របាយការណ៍ការងារបានធ្វើ ការរៀបចំចាត់ចែងខាងយុទ្ធសាស្ត្រ អំពីការកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ ហើយបានអធិប្បាយពី លក្ខណៈពិសេសដ៏សំខាន់ និងតម្រូវការពីឬសគល់របស់ ការធ្វើទំនើបកម្មតាមបែបផែនចិន ។

តើការធ្វើទំនើបកម្ម តាមបែបផែនចិនជាអ្វី? ក្នុងរបាយការណ៍ការងារ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មតាមបែបផែនចិន ជាការធ្វើទំនើបកម្មសង្គមនិយម ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន វាមានលក្ខណៈពិសេសរួម ជាមួយការធ្វើទំនើបកម្ម របស់បណ្តាប្រទេសនានាផង ហើយក៏មានលក្ខណៈពិសេស របស់ចិនដែលសមស្របនឹងសភាពការណ៍ ជាក់ស្តែងរបស់ខ្លួនផងដែរ ។

ការធ្វើទំនើបកម្មតាមបែបផែនចិន គឺប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ ស្តីពីការចាត់ទុកប្រជាជនជាស្នូល ផ្តោតសំខាន់ទៅលើការ អភិវឌ្ឍដោយស៊ីសង្វាក់គ្នា រវាងមនុស្សជាតិ និងធម្មជាតិនិងយកចិត្តទុកដាក់ ដល់កិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ។ របាយការណ៍នេះបានកំណត់ យ៉ាងច្បាស់លាស់ចំពោះតម្រូវការ ពីឬសគល់លើ ៩វិស័យនៃការធ្វើទំនើបកម្ម តាមបែបផែនចិន ពោលគឺប្រកាន់ខ្ជាប់ការដឹកនាំ របស់បក្សកុម្មុយនីស្តចិន ប្រកាន់ខ្ជាប់សង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន សម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ អភិវឌ្ឍប្រជាធិបតេយ្យរបស់ ប្រជាជនក្នុងដំណើរការទាំងមូល ធ្វើឱ្យជីវភាពខាងវិញ្ញាណរបស់ ប្រជាជនចិនមានភាពសំបូរបែប សម្រេចបាននូវភាពសម្បូរសប្បាយរួម របស់ប្រជាជនគ្រប់រូប ជំរុញការរួមរស់នៅជាមួយគ្នា ប្រកបដោយភាពចុះសម្រុងគ្នា រវាងមនុស្សនិងធម្មជាតិ ជំរុញការបង្កើតសហគមន៍ រួមវាសនារបស់មនុស្សជាតិ និងបង្កើតទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិ ។ ប្រការទាំងនេះបានគ្របដណ្តប់គ្រប់វិស័យ ដូចជាសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គមនិងអរិយធម៌អេកូឡូស៊ីជាដើម ដែលបានផ្តល់ទិសដៅប្រតិបតិ្ត ដល់ការកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ ។

ការអនុវត្តជាក់ស្តែង និងបទពិសោធរបស់ការ ធ្វើទំនើបកម្មតាមបែបផែនចិន បានរួមចំណែកដ៏សំខាន់ និងជម្រើសថ្មីដល់ការធ្វើ ទំនើបកម្មរបស់មនុស្សជាតិ ។ ព្រមពេលជាមួយគ្នានេះ ផ្លូវធ្វើទំនើបកម្មតាមបែបផែនចិន ក៏បានត្រួសត្រាយផ្លូវសម្រាប់ឱ្យ ប្រទេសកំពុងអភិវឌ្ឍន៍ ដើរទៅរកទំនើបកម្ម ។ ការធ្វើទំនើបកម្មមិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់ប្រទេសលោកខាងលិចនោះទេ រាល់ប្រទេសឱ្យតែអាចស្វែងរក បាននូវផ្លូវធ្វើទំនើបកម្មមួយ ដែលសមស្របនឹងសភាពការណ៍ ជាក់ស្តែងរបស់ខ្លួន នោះ ក៏អាចសម្រេចបាននូវការ អភិវឌ្ឍបែបលោតផ្លោះផងដែរ ។

ការធ្វើទំនើបកម្មតាមបែបផែនចិន បានគូសបញ្ជាក់ពី “ការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព” ផ្តួចផ្តើមឱ្យធ្វើការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមក លើវិស័យអរិយធម៌ ក្នុងន័យបំបែករបស់ លោកខាងលិចដែលហៅថា “ពាក្យសំដីស្តីពីការប៉ះទង្គិចខាងអរិយធម៌” និងបង្កើតទម្រង់ថ្មីរបស់អរិយធម៌មនុស្សជាតិ ប្រកបដោយភាពបរិយាប័ន្ន ដើម្បីជំរុញសន្តិភាពនិងវឌ្ឍនភាព របស់សកលលោក ។

នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងជំរុញ ការធ្វើឧស្សាហូបនីយកម្មបែបថ្មី ព័ត៌មានភាវូបនីយកម្ម នគរូបនីយកម្ម និងទំនើបកម្មកសិកម្មក្នុងពេលដំណាលគ្នា អរិយធ៌មសម្ភារៈ អរិយធ៌មនយោបាយ អរិយធ៌មស្មារតី អរិយធ៌មសង្គមនិងអរិយធ៌ម អេកូឡូស៊ីទទួលបានការ អភិវឌ្ឍដោយស៊ីសង្វាក់គ្នា ។ ផ្លូវសម្រាប់ធ្វើទំនើបកម្ម តាមបែបផែនចិនអាចធ្វើឱ្យខ្លួនឯង ទទួលបានការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ដូច្នេះពិតជានឹងដើរកាន់តែឆ្ងាយ និងកាន់តែទូលំទូលាយជាក់ជាមិនខាន ៕

To Top