បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្សីបានទទួលស្គាល់ថាសមរភូមិ ប្រយុទ្ធក្នុងតំបន់ Kherson ភាគខាតត្បូងពេលនេះកំពុងស្ថិតនៅក្នុងភាពតានតឹង ពិតមែនហើយខ្លួនក៏កំពុងចាប់ផ្តើមធ្វើការជន្លៀសពលរដ្ឋផងដែរ។
ការបញ្ជាក់ដោយមេបញ្ជាការរុស្សីបានឲ្យដឹងទៀតថា យោធាអ៊ុយក្រែន បានប្រើប្រាស់គ្រាប់រ៉ូក្កែតប្រភេទ Himars និងវាយប្រហារ មកចំគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មួយចំនួនរបស់ទីក្រុង ព្រមទាំងលំនៅដ្ឋានរបស់ពលរដ្ឋទៀតផង។
គួរឲ្យដឹងដែរថា Kherson គឺជាទីក្រុងធំនិងដំបូងបំផុតដែលបានធ្លាក់ចូល ទៅក្នុងការគ្រប់គ្រងរបស់រុស្សី គិតចាប់តាំងតែពីពេលប្រតិបត្តិការពិសេស កាលពីខែកុម្ភៈភ្លាមមកម្ល៉េះប៉ុន្តែអ៊ុយក្រែន បានបន្តព្យាយាមក្នុងការដណ្តើមយកដែនដីនេះមកវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ក្រៅតែពីតំបន់ទាំង៤ដែលរុស្សី បានវាយយកហើយធ្វើប្រជាមតិហើយនោះអ៊ុយក្រែន ក៏បានប្តេជ្ញាចិត្តថានឹងវាយយកដណ្តើមមកវិញទាំងអស់ព្រមទាំងតំបន់ Crimea ទៀតផង៕
ប្រែសម្រួល៖ស៊ុនលី