ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន កម្រិតការប្រើប្រាស់ អគ្គិសនីនៅទូទាំងប្រទេស ក្រោយពីរុស្ស៊ីវាយប្រហារ លើរោងចក្រផលិតអគ្គិសនី

អ៊ុយក្រែន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ថា អ៊ុយក្រែន កំពុងដាក់កម្រិត លើការប្រើប្រាស់ អគ្គិសនី នៅទូទាំងប្រទេសជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្ស បើករបស់រុស្ស៊ី ដែលបានបំផ្លាញ រោងចក្រថាមពលមួយចំនួន នៅមុនរដូវរងាត្រជាក់ ។

ជំនួយប្រធានាធិបតីបានលើកឡើងថា ការផ្គត់ផ្គង់ថាមពល នឹងត្រូវបានដាក់កម្រិត នៅចន្លោះម៉ោង៧ព្រឹកដល់ម៉ោង១១យប់ មន្ត្រីរដ្ឋាភិបាល និងប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo បានឲ្យដឹងថា ការដាច់បណ្តោះអាសន្នអាចធ្វើទៅបានប្រសិន បើប្រជាជនមិនកាត់បន្ថយ ការប្រើប្រាស់អគ្គិសនី ។

លោក Ukrenergo បានលើកឡើងថា ខណៈដែលត្រូវបាន កំណត់ត្រឹមថ្ងៃព្រហស្បតិ៍នេះ “យើងមិនបានរាប់បញ្ចូលថា ជាមួយនឹងការចាប់ផ្តើម នៃអាកាសធាតុត្រជាក់ យើងនឹងស្នើសុំជំនួយរបស់អ្នក ឱ្យបានញឹកញាប់ជាងមុន” ។

គេបានដឹងថា រុស្ស៊ីបានបង្កើនការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹករបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។

លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថា វីដេអូរបស់គាត់ កាលពីយប់ថ្ងៃពុធថា “មានការខូចខាតថ្មី ចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។ កន្លែងថាមពលចំនួន៣ត្រូវបានបំផ្លាញ ដោយសត្រូវនៅថ្ងៃនេះ” ៕

To Top